ព័ត៌មានទាន់ហេតុការណ៍៖

ស្រ្ដីចំណាស់ម្នាក់ត្រូវរថយន្ដមិនស្គាល់ម៉ាកបុកស្លាប់នៅកន្លែងកើតហេតុ

ចែករំលែក៖

ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង១៨និង២០នាទីល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើង ដោយសាររថយន្ដ បុកស្រ្ដីចំណាស់ម្នាក់ចុះពីរថយន្ដដើរឆ្លងថ្នល់ដើម្បីបតជើងតូច តែមិនប្រយ័ត្នត្រូវរថយន្ដមិនស្គាល់ម៉ាកបុកស្លាប់នៅកន្លែងកើតហេតុ ។
ហេតុការណ៍បានកើតឡើងតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំនុចភូមិតាចរ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។

ប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថស្រុកស្ទោងបានអោយដឹងថា ជនរងគ្រោះឈ្មោះលឹម សុខេង ភេទស្រី អាយុ៥៨ឆ្នាំ រស់នៅផ្ទះលេខ៩០ ផ្លូវ២១សង្កាត់ ក្រុងតាខ្មៅ ខេត្តកណ្តាល បាន(ស្លាប់)នៅកន្លែងកើតហេតុដោយសារ មូលហេតុ ជនរងគ្រោះចុះពីរថយន្តដើរឆ្លងថ្នល់ទៅបត់ជើង ក៏ត្រូវរថយន្តមិនស្គាល់ម៉ាកបុកស្លាប់ហើយបើករថយន្ដរត់គេចខ្លួនបាត់ស្រមោល ។
ក្រោយមកសមត្ថកិច្ចចុះវាស់វែងធ្វើកំណត់ហេតុដើម្បីកសាងសំណុំរឿងនិងស្រាវជ្រាវរកមុខសញ្ញាជនបង្កដើម្បីអោយចូលខ្លួនមកដោះស្រាយតាមច្បាប់ ។ ចំណែកសាកសពត្រូវសាច់ញាតិយកទៅធ្វើបុណ្យនៅស្រុកកំណើត៕ ប៊ុន រិទ្ធី

kthom

 


ចែករំលែក៖