ព័ត៌មានទាន់ហេតុការណ៍៖

រយៈពេក២ថ្ងៃពលរដ្ឋនៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មីចាប់បានសត្វពស់ថ្លាន់បានចំនួន៤ក្បាល

ចែករំលែក៖

ភ្នំពេញ៖ សត្វពស់ថ្លាន់ចំនួន០៤ ក្បាលត្រូវបានប្រជាពលរដ្ឋរស់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មីចាប់បានរយះពេល២ថ្ងៃនោះ ឥឡូវត្រូវប្រគល់អោយទៅខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅ។

ការប្រគល់សត្វពស់ថ្លាន់នេះ ធ្វើឡើងកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ ខាងអភិរក្សមក ទទួដល់ផ្ទះគាត់នៅភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

តាមការរៀបរាប់ពីបុរសម្នាក់ឈ្មោះ សុខ នាង អាយុ៣៤ឆ្នាំមុខរបរលក់ដូរស្នាក់នៅភូមិគោកឃ្លាងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ មានស្រុកកំណើតភូមិតានន ឃុំត្នោត ស្រុកបាទី ខេត្តតាកែវដែលជាអ្នកចាប់សត្វពស់នោះបានប្រាប់ថា មុននិងគាត់ចាប់សត្វពស់ថ្លាន់ទាំងនេះបានគឺក្រោយពីមាន់ទារបស់គាត់ផ្អើហើយគាត់ក៍ចេញមកមើលដោយខ្លាចថា មានចោរលួច ព្រោះកន្លងមកមាន់និងទា របស់គាត់បានបាត់ជាបន្តបន្ទាប់ ស្រាប់តែឃើញសត្វពស់ថ្លាន់ចំនួន ២ ក្បាល បានលូនមករកចាប់មាន់ទាសុីទៀត ពេលនោះក្រុមគ្រួសារគាត់ក៍នាំគ្នាចាប់បានចំនួន២ក្បាលយកមកដាក់ទ្រុងរំលងបានមួយថ្ងៃ ស្រាប់តែបានឃើញពស់ថ្លាន់ចំនួន២ក្បាលលូនមកទៀត ហើយពួកគាត់ក៍នាំគ្នាចាប់ទុកទៀត រហូតដល់ទៅ៤ក្បាលក្រោយពីបានហើយគាត់ក៍បានទំនាក់ទំនងមកមេភូមិហើយមេភូមិបានទំនាក់ទំនងបន្តមកលើនិងបានហៅខាងមន្ត្រីអភិរក្សសត្វព្រៃយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅតែម្តង។

បច្ចុប្បន្នសត្វពស់ថ្លាន់ចំនួន០៤ក្បាលខាងលើបានប្រគល់អោយខាងមន្ត្រីអភិរក្សសត្វព្រៃមកទទួលយកទៅអភិរក្សនៅតំបន់សួនសត្វភ្នំតាម៉ៅរួចរាល់ហើយ៕ តុង សីហា

ha1 ha2 ha3 ha4

 


ចែករំលែក៖