ខេត្តកណ្តាល: ក្នុងគោលដៅអនុវត្តច្បាប់ចរាចរអោយមានប្រសិទ្ធភាព និងរឹតបណ្តឹងអោយអ្នកប្រើប្រាស់យានយន្តគ្រប់ប្រភេទ គោរពច្បាប់ចរាចរនោះ កម្លាំងនគរបាលផ្នែកចរាចរណ៍ស្រុកកៀនស្វាយ សហការជាមួយកម្លាំងផ្នែក ចរាចរណ៍ខេត្តកណ្តាល បានចុះ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់អ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រ , រថយន្តដឹកទំនិញ , យានយន្តកែច្នៃ និងរថយន្តដឹកទំនិញសំពីងសំពោង ។
យុទ្ធនាការនេះធ្វើឡើង នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ លើដងផ្លូវជាតិលេខ១ ស្ថិតនៅក្នុងភូមិខ្សុំឃំុ បន្ទាយ ដែកស្រុកកៀនស្វាយខេត្តកណ្តាលនឹងដឹកនាំដោយលោក កង បូរិទ្ធ នាយរងការិយាល័យចរាចរណ៍ខេត្តនិងលោកព្រុំ សំណាងអធិការ រងស្រុកផ្នែកចរាចរណ៍រួមជាមួយមន្ត្រីនគរបាលចរាចរជាច្រើននាក់ទៀត ។
ជាលទ្ធផលកម្លាំងជំនាញ ត្រួតពិនិត្យរថយន្ត ចំនួន១៦គ្រឿង,អ្នកជិះលើរថយន្តមានចំនួន៩៥០នាក់ និងបានធ្វើការណែនាំដល់អ្នកបើកបររថយន្តដឹកកម្មករ , អ្នកបើកបរ រថយន្តដឹកទំនិញណាដែលខុសលក្ខណៈបច្ចេកទេស រួមទាំងធ្វើការផាកពិន័យដល់អ្នកបើកបររថយន្តដែលខុសច្បាប់ចរាចរ ។
លោកព្រុំ សំណាង អធិកររងនគរបាលស្រុកកៀនស្វាយទទួលផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកបានអោយដឹងថា ដោយមានការបញ្ចាពី លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើនស្នងការខេត្ត ថ្ងៃនេះកម្លាំងនគរបាលចរាចរស្រុក បានសហការជាមួយកម្លាំងនគរបាលចរាចរណ៍ខេត្ត ចុះមកផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកដល់បងប្អូនអ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រ។ យុទ្ធនាការនេះកម្លាំងជំនាញ បានណែនាំដល់អ្នកបើកបរ រថយន្តត្រូវគោរពច្បាប់ចរាចរណ៍,ត្រូវមានបណ្ណបើកបរ,មានបណ្ណ័សម្គាល់យានយន្ត , បណ្ណ័ត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត,មានបណ្ណ័ធ្វើអាជីវកម្មដឹកកម្មករ,មិនអោយគាត់បើកបរលើស ល្បឿនកំណាត់,មិនបើកបរជែងក្នុងស្ថានភាពគ្រោះថ្នាក់និងក្នុងស្ថានភាពស្រវឹង,ផ្ទុកមនុស្សលើសលើសកំណត់,កែច្នៃរថយន្តនិងត្រូវមានការអនុញាត្តិពីក្រសួងសាធារណការ។
លោកអធិការរងបានបន្តថា គ្រោះថ្នាក់ចរាចរកន្លងមកភាគច្រើនកើតឡើងដោយសារកត្តាមនុស្យ ច្រើនជាងកត្តាមធ្យាបាយ និងកត្តាផ្លូវ ពោលគឺអ្នកបើកបរបើកក្នុងល្បឿនលឿន , បើកប្រជែងក្នុងស្ថាភាពផ្លូវមានឧបសគ្គ , បើកបរក្នុងស្ថានភាពស្រវឹង , បើកបរមិនប្រកាន់ស្តាំ , បើកបរមិនគោរពគន្លងផ្លូវសម្រាប់ធ្វើចរាចរ និងបើកបរមិនគោរពសិទ្ធអាទិភាព ។
ជាមួយគ្នានេះដែរ លោកអធិការរង សូមអំពាវនាវដល់ អ្នកបើកបរ រថយន្តដឹកកម្មកររោងចក្រក៍ដូចអ្នកបើកបរយានយន្តគ្រប់ប្រភេទត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកអោយបានគ្រប់ៗគ្នា៕ សណ្តោស