ព័ត៌មានទាន់ហេតុការណ៍៖

ភ្ញាក់ផ្អើល និងងឿងឆ្ងល់ ខណ:ឃើញរថយន្តក្រុងឈប់ស្ងៀម ស្រាប់តែសមត្ថកិច្ចវៃខ្នោះតៃកុងបញ្ចូលរថយន្ត

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ រថយន្តក្រុងឈប់ ស្ងៀម ស្រាប់តែឃើញកម្លាំង សមត្ថកិច្ច ចុះមកហ៊ុំពទ្ធ័រថយន្តក្រុងពណ៍សកំពុងឈប់ស្ងៀម ដែលជាកម្មសិទ្ធិ របស់ក្រុមហ៊ុននាគក្រហម ដោយមានការសួរនាំពីលោក ឌួង វិវិត្ត មេបញ្ចាការរង មួយសន្ទុះក្រោយមក ប្រហែលជានិយាយឬចរចា មិនត្រូវ ទើបលោកបញ្ចាឲ្យកូនចៅវៃខ្នោះតៃកុង បញ្ចូលរថយន្តទៅ ដោះស្រាយគ្នានៅបន្ទាយតែម្តង ។

ហេតុការណ៍នេះ កើតឡើងនៅវេលា ម៉ោង៣និង៤៥នាទីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ នៅចំណុចខាងត្បូងរង្វង់មូលថ្មី ខាងកើតស្ថានីយប្រេងឥន្ធន:ទល់មុខសាលាខេត្ត ស្ថិតក្នុងភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុង ខេត្តស្ទឹងត្រែង។

តាមការឲ្យដឹងពីសាក្សីនៅនឹងកន្លែងបានឲ្យដឹងថា រថយន្តក្រុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D.8053 កៀនឹងដៃម៉ូតូវ៉េវ ពណ៍ទឹកសមុទ្រ គ្មានស្លាកលេខ ជិះគ្នាពីរនាក់ ១.ឈ្មោះសាយ សុខន ភេទស្រី ជាមន្ត្រីកងរាជអាវុធហត្ថ ២.ឈ្មោះ ផេង នីការ ភេទស្រី អាយុ២២ឆ្នាំ ជាមន្ត្រីអាវុធហត្ថដូចគ្នា ជិះស្របទិសគ្នា ពីលិចទៅកើតទាក់ ដៃចង្គូតម៉ូតូនឹងជញ្ចាំងរថយន្តក្រុងបណ្តាលឲ្យ បាក់កម៉ូតូ ឯមនុស្សពីរនាក់រងរបួសស្រាល នៅចំណុចគល់ស្ពានមេគង្គចម្ងាយជាង១០០ម៉ែត្រ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់ វេលាម៉ោង២និង៣៥នាទីរសៀល
ថ្ងៃទី១៨ ខែមករា ។ ក្រោយ ពេលកើតហេតុ រថយន្តបង្កមិនបានឈប់នោះទេ បានបន្តដំណើរហូតមកឈប់នៅចំណុច កើតហេតុខាងលើ។

តាមការសារភាពរបស់តៃកង់រថយន្តក្រុង ឈ្មោះមួយ ឈិត អាយុ៣៥ឆ្នាំ ភេទប្រុស មុខរបរ បើកបររថយន្តក្រុង រស់នៅខេត្តសៀមរាប បានប្រាប់ឲ្យដឹងថា គាត់មិនបានដឹងថា រថយន្តរបស់គាត់ប៉ះគ្នាជាមួយម៉ូតូខាងលើនោះទេ ហើយរថយន្តគាត់ ក៏គ្មានស្លាកស្នាមនោះដែរ ហើយបែរជាសមត្ថកិច្ចកងរាជអាវុធហត្ថខេត្ត ចោតគាត់ថា បុកគេហើយមិនទទួលខុសត្រូវ បើករត់ទៅវិញ ទោះបីគាត់អង្វរកថាចាំជួបជាមួយ ថៅកែក្រុមហ៊ុននាគក្រហមសិន ក៏លោក ឌួង វិចិត្ត មិនព្រមដែរ ។

គួររំលឹកផងដែរថា: ក្រោយពីរលោកឌួង វិចិត្ត បញ្ចាឲ្យកូនចៅគាត់ ចាប់វៃខ្នោះចូលរថយន្ត យកទៅទីបញ្ចាការ កងរាជអាវុធហត្ថខេត្ត ក្រោយមកបង្វែសមត្ថកិច្ចទាំង រថយន្ត ទាំងមនុស្ស មករក្សាទុកដោះស្រាយការរិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគបាលខេត្ត
វិញហើយ តែមិនដឹងថា ថៅកែក្រុមហ៊ុននាគក្រហម ចេញមុខដោះស្រាយយ៉ាងណា នៅឡើយទេ។

នៅរសៀលថ្ងៃទី១៩ ខែមករា លោកខែច សារី នាយផ្នែកចរាចរណ៍ផ្លូវគោកបានឲ្យដឹងថា កងរាជអាវុធហត្ថខេត្តគាត់ធ្វើនេះខុសពីនិតិវិធីហើយ ទើបគាត់បង្វែមកឲ្យជំនាញលោកដោះស្រាយវិញ ហើយបច្ចុប្បន្នលោកកំពុងទាក់ទងទៅក្រុមហ៊ុននាគក្រហម ដែលគេមានធានារ៉ាបរងត្រឹមត្រូវ គាត់នឹងចេញមកក្នុងថ្ងៃនេះ ដើម្បីដោះស្រាយទៅតាមផ្លូវច្បាប់ ៕ មាស សុផាត

14 13 11 10 9 1484824938091 7 6 5 4 3 2 1


ចែករំលែក៖