ព័ត៌មានទាន់ហេតុការណ៍៖

ម៉ៅ ហាជីចូលថោនផ្លូវការ ក្រោយបញ្ចប់រឿងចម្រូងចម្រាសនឹងហង្សមាស

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀងប្រុសល្បីឈ្មោះលោក ម៉ៅ ហាជី បានបង្ហាញវត្តមានក្នុងផលិតកម្មជាផ្លូវការហើយបន្ទាប់ពីបញ្ចប់រឿងរ៉ាវចម្រូងចម្រាសរំលោភកិច្ចសន្យាជាមួយនឹងទួរទស្សន៍ហង្សមាស។ អតីតបេក្ខជនCambodian Idol ក៏បានចេញបទចម្រៀងថ្មីមួយបទជាចំណងដៃផ្ញើជូនអ្នកគាំទ្រផងដែរ។

ម៉ៅ ហាជី បានស្ងប់ស្ងាត់ជាមួយនឹងផលិតកម្មថោនពេញមួយឆ្នាំ បន្ទាប់ពីទូរទស្សន៍ហង្សមាសបានដាក់ពាក្យបណ្តឹងទៅកាន់តារាចម្រៀងរូបនេះរឿងរំលោភកិច្ចសន្យា។ ទោះជាយ៉ាងណាតារាចម្រៀងរូបនេះ នៅតែមានវត្តមានក្នុងព្រឹត្តិការណ៍ប្រគុំតន្ត្រីតូចធំមួយចំនួនជាហូរហែ។ អ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលសម្រាប់ដើមឆ្នាំនេះ គឺម៉ៅ ហាជី នឹងចេញបទចម្រៀង Solo Album (មួយវ៉ុលផ្តាច់មុខ) ក្នុងពេលដ៏ខ្លីខាងមុខនេះ។

យោងតាមគេហទំព័រផ្លូវការរបស់ផលិតកម្មថោន លោក ម៉ៅ ហាជីបានបង្ហាញវត្តមានដោយបញ្ជាក់ពីវត្តមានក្នុងផលិតកម្មធំមួយនេះ។ ក្រៅពីនេះលោកបានចេញបទចម្រៀងថ្មីដំបូងគេមួយបទគឺបទ រៀនសាលាណា? ។

គេចាំបានដែរថាម៉ៅ ហាជី បានចូលច្រៀងក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់អន្តរជាតិ Cambodian Idol រដូវកាលទីមួយដោយលោកបានចូលប្រឡងដល់វគ្គផ្តាច់ព្រ័ត្រ។ វគ្គLive Show បេក្ខជនទាំង១២នាក់ចុងក្រោយក្នុងនោះ មាន លោកម៉ៅ ហាជីផងដែរ ត្រូវបានទូរទស្សន៍ហង្សមាសចុះកុងត្រារយៈពេលមួយឆ្នាំ ។

ក្រោយបញ្ចប់ការប្រកួតប្រជែងពានកម្មវិធីប្រឡងចម្រៀង Cambodian Idol រដូវកាលទី១ត្រូវបានទៅលើតារាចម្រៀងនី រតនា។ មិនបានប៉ុន្មានផងស្រាប់តែ តារាចម្រៀងរូបនេះបានការបង្ហាញវត្តមាននៅផលិតកម្មថោនទាំងមិនទាន់ផុតកិច្ចសន្យាផងរហូតលេចចេញនូវភាពចម្រូងចម្រាសដោយស្ថានីយទូរទស្សន៍ហង្សមាសបានសម្រេចឲ្យមេធាវីដាក់ពាក្យបណ្ដឹងទៅកាន់តុលាការក្រុងភ្នំពេញ៕ វឌ្ឍនា

ses (1) copy ses (2) copy ses (3) copy ses (4) copy ses (5) copy


ចែករំលែក៖