ព័ត៌មានទាន់ហេតុការណ៍៖

ប្រទះឃើញសពបុរសម្នាក់អណែ្តតទឹកនៅក្រោយក្នុងកោះពេជ្រ

ចែករំលែក៖

ភ្នពេញ: នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ បុរសម្នាក់ត្រូវបានគេប្រទះឃើញ អណែ្តតទឹកនៅចំណុចមាត់ទន្លេបាសាក់ចុងច្រាំងខាងក្រោយ ក្នុងកោះពេជ្រ ភូមិ១៤ ក្រុម៧៨ សិ្ថតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាមប្រភពពត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើត ហេតុគេបានឃើញប្រទះឃើញសពបុរសម្នាក់អណែ្តតទឹកមិនដឹងថា អណែ្តតមកពីណានោះទេ ក៏បានមកជាប់នៅនឹងលំប្លោកក្រោយក្នុងកោះពេជ្រ ។

សពមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ អាយុជាង៣០ឆ្នាំ ។

ភ្លាមៗនោះបន្ទាប់មក ក៏បានទាក់ទងទៅសមត្ថកិច្ចមូលដ្នានឱ្យមកមើល និងសមត្ថកិច្ចជំនាញ់ក៏បានចុុះមកធ្វើកោសល្យវិច័យផងដែរ
អស់ពេលជាង៣ម៉ោងរួចមក ក្រុមអ្នកសារព៍ត៌មានបានទៅសួរនាំប៉ុន្តែខាងក្រុមមន្រ្តីជំនាញបានបង្ហើបប្រាប់ថា បុរសរងគ្រោះដែលបានស្លាប់ខាងលើនេះ សង្ស័យដោយសារតែលង់ទឹក ។

ក្រោយពេលកើតហេតុសមត្ថកិច្ចបានចុះទៅពិនិត្យរួចហើយយកទៅតម្កល់នៅវត្តសំបួរមាស ៕ ស រស្មី

ចិ1 ចី2


ចែករំលែក៖