ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខណ្ឌចំការមនសហការកម្លាំងអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ២នាក់ជួញដូរគ្រឿងញ្ញៀនថ្នាំ២កញ្ចប់តូច

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ជួញដូរគ្រឿងញ្ញៀនត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន សហការបុ៉ស្តិ៍ផ្សារដើមថ្កូវធ្វើការឃាត់ខ្លួន និងដកហូតក្រាមសថ្លាបាន២កញ្ចប់តូច យកមកបុ៉ស្តិ៍ដើម្បីសាកសួរបន្ត កាលវេលាម៉ោង១១និ៣០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ ២០១៧នៅចំណុចមុខផ្ទះលេខ២៣ ផ្លូវលេខ៤៧៨សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង២នាក់ ១-ឈ្មោះ សាយ ចាន់នី ភេទស្រី អាយុ៣២ឆ្នាំ មុខរបររើសអេតចាយ មានកូនប្រុស២នាក់ ម្នាក់ទៀតអាយុ២ខួប និងម្នាក់ទៀតទើបតែកើតបាន១ខែប៉ុណ្ណោះ (ជួញដូរគ្រឿងញៀន) ទីលំនៅមិនពិតប្រាកដ និង ២-ឈ្មោះ រ៉ា ភិរុណ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរចុងភៅ (ប្រើប្រាស់គ្រឿងញៀន) ស្នាក់នៅក្នុភោជនីយដ្ឋានមួយកន្លែង។

លោក ហ៊ាង ថារ៉េត អធិការងទទួលផែនព្រហ្មទណ្ឌខណ្ឌចំការមនបានប្រាប់ថា កំលាំងល្បាតតាមមូលដ្ឋាន ក៏បានប្រទះឃើញជនសង្ស័យ២នាក់ខាងលើ ក៏បានឃាត់ឆែកឆេរត្រួតពិនិត្យរកឃើញក្រាមសថ្លា២កញ្ចប់ថង់តូចហើយនាំយកមកសាកសួរក្រោយមកជនសង្ស័យបានសារភាពថា ខ្លួនទិញយកមកលក់ចែកចាយបន្តមែន។

បច្ចុប្បន្នជនសង្ស័យរួមនឹងវត្ថុតាងនេះ ត្រូវបានកម្លាំងនគរបាលខណ្ឌចំការមន ឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលចំការមនដើម្បីសួរនាំចាត់ការតាមនីតិវិធី៕ ស រស្មី

image2 image1


ចែករំលែក៖