ខេត្តព្រះសីហនុ៖ អគ្គិភ័យបានឆេះផ្ទះអស់១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ ដែលហេតុការណ៍នេះបណ្តាលមកពីមូលហេតុឆ្លងចរន្តអគ្គិសនី ។
គ្រោះថ្នាក់អគ្គីភ័យបានកើតឡើងនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១៤និង១៥នាទី ស្ថិតនៅនៅភូមិពូធឿង ឃំុបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
អគ្គិភ័យនេះបណ្តាលឲ្យឆេះផ្ទះអស់១ខ្នង ទំហំ៥ម៉ែត្រគុណ៦ម៉ែត្រ សង់ពី ឈើលើ ថ្មក្រោម ឆេះខូចខាតទូរទស្សន៍២គ្រឿង និងសម្ភារប្រើប្រាស់ ។ ម្ចាស់ផ្ទះរងគ្រោះ ឈ្មោះ ចាន់ ដា ភេទស្រី អាយុ៣៨ឆ្នាំ មុខរបរកម្មករ បានចាក់សោផ្ទះចេញទៅធ្វើការ។
សមត្ថកិច្ចបញ្ជាក់ថា អគ្គីភ័យនេះ កើតឡើងដោយមូលហេតុ ឆ្លងចរន្តអគ្គិសនី។ រថយន្តពន្លត់អគ្គីភ័យ របស់ស្នងការដ្ឋាននគរបាលខេត្ត ចេញអន្តរាគមន៍ពន្លត់មិនឲ្យរាលដាលដល់ផ្ទះ អ្នកជិតខាង ប្រើប្រាស់ទឹកអស់ចំនួន ២ឡាន ៕ ឆ្លាម សមុទ្រ