ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិDEUTSOHម្នាក់ដេកស្លាប់ក្នុងបន្ទប់ទឹកផ្ទះសំណាក់យីហោ”វ៉ាយរីវើ១”សង្ស័យប្រើថ្នាំញៀនហួសកំរិតគាំងបេះដូង

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ បានកើតឡើងបន្ទាប់ពីបុរសជនជាតិអាមេរិកកាំងម្នាក់ បានគាំងបេះដូងស្លាប់នៅក្នុងបន្ទប់ទឹក រហូតទាល់តែធុំក្លិនស្អុយ ហើយករណីនេះត្រូវបានគេសង្ស័យថាដោយសារគាត់ប្រើប្រាស់គ្រឿងលើសកំរិត ។

ករណីជនបរទេសដេកស្លាប់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង៣០នាទីរំលងអាធ្រាត្រឈានថ្ងៃទី២១ខែធ្នូឆ្នាំ២០១៧នៅចំណុចបន្ទប់លេខ២០៣ជាន់ទី២នៃផ្ទះសំណាក់យីហោ(វ៉ាយរីវើ១)ដែលមានទីតាំងលេខ១៤២A៥ ផ្លូវលេខ១៧២ ភូមិ៤ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។

ជនបរទេសដែលគាំងបេះដូងស្លាប់នោះឈ្មោះ THCH MICHAEL ភេទប្រុស អាយុ៥២ឆ្នាំ ជនជាតិDEUTSOH កាន់លិខិតឆ្លងដែនលេខC744LLWGB មុខរបរទេសចរាចរណ៍ ស្នាក់នៅបន្ទប់កើតហេតុខាងលើ ចូលមកប្រទេសកម្ពុជាតាមច្រកព្រំដែនប៉ោយប៉ែតនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៦ ផុតកំណត់ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ។

បើយោងតាមប្រភពព័ត៌មានពីឈ្មោះហ៊ួន សុរ៉ាឌី ភេទប្រុស អាយុ២៤ឆ្នាំ ជាអ្នកទទួលភ្ញៀវផ្ទះសំណាក់ បានបំភ្លឺប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យដឹងថា ជនបរទេសរងគ្រោះបានមកជួលបន្ទប់កើតហេតុស្នាក់នៅកាលពីថ្ងៃទី១៧ខែមករា ឆ្នាំ២០១៧ នៅវេលាម៉ោង១១និង៣០នាទីព្រឹក បានមកជួលបន្ទប់ផ្ទះសំណាក់កើតហេតុខាងលើតែម្នាក់ឯង លុះដល់ថ្ងៃទី២១ខែឆ្នាំដដែល មិនឃើញជនរងគ្រោះចុះមកបង់ថ្លៃបន្ទប់ ជួលរយះពេល២ថ្ងៃ រួចឡើងទៅគោះទ្វា មិនឃើញឆ្លើយឆ្លង ដោយមានការសង្ស័យក៏យកសោរមកបើកទ្វារបន្ទប់មើលស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្នុងបន្ទប់ទឹករហូតធំខ្លិនស្អុយទៅហើយ រួមក៏រាយការណ៍ប្រាប់សមត្ថកិច្ចផងដែរ ៕ ស ដារា

ហក ក ហយ ដស


ចែករំលែក៖