ខេត្តស្ទឹងត្រែង៖ អ្នកជួញដូរថ្នាំញៀនម្នាក់ និងក្រុមក្មេងស្ទាវបង្ករភាពអសន្តិសុខក្នុងខេត្ត៤នាក់ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តចេញបង្ក្រាបបានចំនួន២ទីតាំងដាច់ដោយឡែកពីគ្នាកាលពីយប់អធ្រាតម្សិលម៉ិញនិងត្រូវបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់នៅថ្ងៃ២១ ខែ មករា ឆ្នាំ២០១៧។ ការចុះបង្ក្រាបក្រុមបង្ករភាពអសន្តិសុខចំនួន៤នាក់ខាងលើនេះត្រូវគេដឹងថាបានធ្វើឡើងនៅចំណុចមុខសាលាខេត្តលើសួនច្បារគ្រាដែលក្រុមក្មេងស្ទាវជិះម៉ូតូ៣គ្រឿងមកចតដោយមានកាំបិត ដែកត្បែង និងសម្ភារៈមួយចំនួនផងនោះបង្កភាពអនាធិបតេយ្យ ស្ថិតក្នុងភូមិត្រពាំងព្រីង សង្កាត់ក្រុងស្ទឹងត្រែង។
មន្រ្តីជំនាញអាវុធហត្ថបានអោយដឹងថា ក្រុមក្មេងស្ទាវទាំង៤នាក់ខាងលើ១.ឈ្មោះតន់ បូរ៉ាភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរសិស្ស រស់នៅភូមិស្ពានថ្មសង្កាត់ក្រុងស្ទឹងត្រែង,ទី២ឈ្មោះស្រី លាងគ្រីមភេទប្រុស អាយុ១៥ឆ្នាំជនជាតិខ្មែរមុខរបរសិស្ស,ទី៣ឈ្មោះ ចាន់ តយ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរសិស្ស,ទីឈ្មោះ ខិត សុខនា ភេទប្រុស អាយុ១៦ឆ្នាំមុខរបរសិស្ស អ្នកទាំង៣រស់នៅភូមិ ព្រែកសង្កាត់ក្រុងស្ទឹងត្រែង។
មន្រ្តីជំនាញអោយដឹងទៀតថា ក្រុមក្មេងស្ទាវខាងលើនោះតែងតែធ្វើសកម្មភាពអង្គុយជាក្រុមមានប្រមាណជាង១០នាក់ដោយ មានដំបង កាំបិត និងសម្ភារៈជាច្រើនទៀតទុកសម្រាប់គម្រាមនិងសម្លុតអ្នកដដៃផ្សេងទៀតមិនអោយដើរលេងលើសួនច្បារនិងមិនអោយអង្គុយលើបង់ខាងមុខសាលាខេត្តស្ទឹងត្រែង ជាដាច់ខាត ហើយមុនឈានដល់ការបង្ក្រាបក្មេងស្ទាវនោះបានគឺក្រោមបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រីអៀង វ៉ាន់ឌីមេបញ្ជាកងរាជអាវុធហត្ថខេត្តស្ទឹងត្រែងអោយចេញល្បាតជារៀងរាល់ថ្ងៃនិងយប់ដើម្បីទប់ស្កាត់ភាពបង្កអសន្តិសុខដល់ប្រជាពលរដ្ឋក្នងខេត្តទាំងមូល។
ដោយឡែកជនសង្ស័យម្នាក់ទៀត ក៏ត្រូវបានបង្ក្រាបផងដែរ ដោយជាប់ពាក់ព័ន្ធទៅនឹងការជួញដូរថ្នាំញៀនកាលពីថ្ងៃទី២១ខែមករាឆ្នាំ២០១៧ ស្ថិតនៅចំណុចភូមិស្រែពោធិ៏ សង្កាត់ស្ទឹងត្រែងក្រុងខេត្ត ស្ទឹងត្រែង។
ជនសង្ស័យ ឈ្មោះ អ៊ុំ សម្បត្តិ ភេទប្រុស អាយុ១៨ ឆ្នាំជនជាតិខ្មែរ មុខរបរជាងឡាន រស់នៅភូមិថ្មលាត សង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចដកហូតបានវត្ថុតាងថ្នាំញៀនចំនូន៣កញ្ជប់តូច ទូរស័ព្ទ១ ម៉ូតូ១គ្រឿង។
ជនសង្ស័យទាំង៥នាក់ខាងលើនៅ បន្ទាប់ពីសាកសួរនិងតេស្តិ៍ទឹកនោមរួច សមត្ថកិច្ចរកឃើញមានសារធាតុញៀនក្នុងខ្លួនហើយបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនិតិវិធីច្បាប់ ៕ វុទ្ធឦសាន