ភ្នំពេញ៖ អគ្គីភ័យបានឆាបឆេះបន្ទប់ជួលកម្មកររោងចក្ររងការខូចខាតអស់មួយល្វេងស្មើ នឹង៣០បន្ទប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១២និង១០នាទី ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅជាប់របផែស្ងួតតិចស្រ៊ុន ភូមិត្រពាំងពោធិ៍សង្កាត់ ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
តាមការរៀបរាប់ពីកម្មករោងចក្របានអោយដឹងថា មុនពេលកើតហេតុជាវេលា ដែលកម្មករសម្រាក់មកបន្ទប់ដើម្បីហូបបាយថ្ងៃត្រង់ លុះពេលវេលាម៉ោង១២ដល់ម៉ោងកម្មករចូលបម្រើការងារវិញ ខណៈនាំគ្នាចូលដល់ក្នុងរោងចក្រ ស្រាប់តែមានអ្នកជិតខាងផ្អើលថា មានអគ្គីឆាបឆេះបន្ទប់ជួលផ្សែងចេញមកខ្មួលខ្មាញ់ ទើបរាយការណ៍ទៅសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គីភ័យជាច្រើនមកអន្តរាគមន៍ភ្លាមៗ។
បន្ទប់ពីទទួលដំណឹងថា មានអគ្គីឆាបឆេះបន្ទប់ជួល ភ្លាមនោះកម្មករក្នុងរោងចក្រទាំងអស់បានសម្រុកចេញមកក្រៅដើម្បីជញ្ជូនសម្ភារះចេញពីបន្ទប់ ។
ក្នុងហេតុការណ៍គ្រោះអគ្គីភ័យនោះ រថយន្តពន្លល់អគ្គីភ័យបានប្រើប្រាស់អស់ចំនួន៦គ្រឿង ដោយមកពីអង្គភាពង៧០ចំនួន៤គ្រឿង និងសាលាខណ្ឌចំនួន២គ្រឿង ហើយអគ្គីភ័យក៏បានរលត់ទៅវិញក្នុងរយៈពេល២០នាទីក្រោយ។
សមត្ថកិច្ចបានបញ្ជាក់ថា ទាក់ទងនឹងគ្រោះអគ្គីភ័យនោះជំហានដំបូង គេសន្និដ្ឋានថា អាចមកពីឆ្លងចរន្តអគ្គីសនី ហើយក៏មិនដឹងថា ផ្តើមចេញពីបន្ទប់មួយណាអោយពិតប្រាកដដែរ ។
សមត្ថកិច្ចបានបញ្ជាក់ថា បន្ទប់ចំនួនមួយល្វែងស្មើនឹង៣០បន្ទប់ត្រូវបានអគ្គីភ័យឆាបឆេះសម្ភារះមួយចំនួនធំ៕ សុខាសែនជ័យ