ភ្នំពេញ ៖ សាខាគណបក្សប្រជាជនកម្ពុជា (CPP) ខណ្ឌឬស្សីកែវ បានបើកអង្គសន្និបាតបក្ស របស់ខ្លួនចំនួន២សង្កាត់ ទៀតបង្ហើយ ក្នុងចំណោមសង្កាត់ ទាំង៧របស់ខណ្ឌ ដែលបានធ្វើឡើងជាបន្តបន្ទាប់ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើ សេចក្ដីព្រាងរបាយការណ៍ លទ្ធផ លរបស់គណបក្សសង្កាត់ អាណត្តិទី៣ ឆ្នាំ២០១២-២០១ ៧ ដែលបានអនុវត្តគោលនយោបាយ រយៈពេល៥ឆ្នាំនិង លើកទិសដៅអនុវត្ត គោល លនយោបាយបន្ត ឆ្នាំ២០១៧ -២០២២។ គណៈអចិន្ត្រៃយ៍នៃគណ:កម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌឫស្សីកែវ បានប្រារព្ធអង្គសន្និបាត២សង្កាត់នេះ ត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ នៅក្នុ ងបរិវេណចំណតរថយន្ដក្រុងគីឡូម៉ែត្រ លេខ៩ ស្ថិតក្នុងស ង្កាត់ច្រាំងចំរេះទី១ខណ្ឌឫស្សីកែវ ដោយមាន ការអញ្ជើញចូលរួមជាអធិបតីរបស់ លោក អូស្មាន ហាហ្សាន់ ប្រធានក្រុមការងារចុះជួយខណ្ឌឫស្សីកែវ និង អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី និងមានការចូលរួមពីមន្ត្រីថ្នាក់ដឹកនាំខណ្ឌ រួមនិងសមាជិក-សមាជិការបក្សមកពីតាមបណ្ដា សង្កាត់ទួលសង្កែទី២ និងសង្កាច្រាំងចំរេះ១ ជាង២០០០នាក់ផងដែរ ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ អង្គសន្និបាត បានធ្វើឡើងដើម្បីត្រួតពពិនិត្យវាយតម្លៃលទ្ធផល ការអនុវត្តគោលនយោបាយ របស់គណបក្ស ប្រជាជន សម្រាប់អភិវឌ្ឍន៍សង្កាត់ រយៈពេល៥ឆ្នាំ កន្លងមក និងលើកទិសដៅបន្តភារកិច្ច ដោយដាក់ចេញនូវកម្មវិធីនយោបា យរបស់គណៈ កម្មាធិការគណបក្សសង្កាត់ សម្រាប់អភិវឌ្ឍន៍ ពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២២ និងដំណើរការបោះឆ្នោតស្ទាបស្ទង់មតិ ដើម្បីធ្វើការជ្រើសរើសបេក្ខជន ដែលត្រូវឈរ ឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹ ក្សាឃុំ-សង្កាត់ អាណត្តិ ទី៤ ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី០ ៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខ។
លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា ៖ ស្ថិតក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា
អង្គសន្និបាតបានដំណើរការស្របតាមលក្ខន្តិកៈ និងបទបញ្ជា ផ្ទៃក្នុងគណបក្សក្នុងស្មារតីទទួលខុសត្រូវខ្ពស់ហើយបានស ម្រេចនូវការងារជាច្រើនដូចជា-អង្គសន្និបា តបានពិនិត្យ និង វាយតម្លៃប្រកបដោយការងារឯកភាពខ្ពស់ ចំពោះសភាពការ ណ៍ទូទៅ និងការងារគណបក្សឆ្នាំ២០១៦ និងទិសដៅភារកិ ច្ចឆ្នាំ២០១៧។
លោកបន្ដថា ៖ អង្គសន្និបាតក៏បានកត់ សម្គាល់ ដោយ សុទិដ្ឋិនិយមយ៉ាងមុត មាំចំពោះបរិយាកាសនយោបាយដ៏ល្អប្រសើរនៃសង្គមជាតិ ដែលឆ្លុះបញ្ចាំងឲ្យ ឃើញនូវការខិតខំប្រឹងប្រែងនៃគ្រប់ស្ថាប័នជាតិ ព្រម ទាំងកិ ច្ចសហប្រតិបត្តិការដោយស្ថាបនា ក្នុងស្មារតីបង្រួបបង្រួមជាតិ រវាងកម្លាំងនយោបាយ និងមជ្ឈដ្ឋាន នានា ក្នុងសង្គម ជាពិសេសកិច្ចសហប្រតិបត្តិការរវាងគណបក្សដែលមានអាសនៈ ក្នុងរដ្ឋសភា។
លោក អូស្មាន ហាស្សាន់ ក៏បានជំរុញឲ្យសមាជិកបក្ស បន្ដកិច្ចការពារស្ថិរភាពសន្តិ សុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឲ្យបាន រឹងមាំ ជាពិសេសតាមរយៈជំរុញការ អនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្តិភាពឲ្យកាន់តែខ្លាំងក្លា និងមានប្រសិទ្ធ ភាពឡើង ដើម្បីធានាការរស់នៅដ៍សុខ សាន្ដរបស់ប្រជាជន នៅគ្រប់មូលដ្ឋាន ។
លោកក៏ បានជំរុញឲ្យមន្ដ្រី អាជ្ញាធរ មូល ដ្ឋាន តាមរយៈការអនុវត្តកម្មវិធីសម្បទានដីសង្គមកិច្ច និងការធ្វើប្រទានកម្មជូនប្រជាជនក្រីក្រ យោធិនពិការ គ្រួសារយោធាពលី និងមរណៈ អតីតកងកម្លាំងប្រដាប់អាវុធ ដែលគ្មានឫខ្វះដីពិ តប្រាកដ ព្រមទាំងជំរុញឲ្យបងប្អូនប្រជាពលរដ្ឋជាអាជីវករតា មផ្សារ ដែលស្ថិតលើទីតាំងដីរបស់រដ្ឋអាផ្ទេរសិទ្ធិកាន់កាប់ ប្រើប្រាស់ និងអាស្រ័យផលទៅឲ្យកូន ឫអ្នកដ៍ទៃបានដោយ ពុំមានការកំណត់អាណត្តិ លប់ការបង់ភាស៉ីនិងការបង់ថ្លៃផ្សេ ងៗទៀតចំពោះការលក់ដូររបស់ប្រជាពលរដ្ឋតាមកញ្ច្រែង កញ្ជើ ល្អីនៅតាមទីផ្សារទូទាំងប្រទេសផ ដែរ ។ ថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ជូន ប្រជាពលរដ្ឋដោយ ឥតគិតថ្លៃនូវសេវាចុះបញ្ជីកំណើត បញ្ជី អាពាហ៍ពិពាហ៍ ប ញ្ជីមរណភាព សៀវភៅគ្រួសារ សៀវភៅ ស្នាក់នៅ និងអត្ត សញ្ញាប័ណ្ណសញ្ជាត្តិខ្មែរ ជាដើម។
អង្គសន្និបាត ក៏បានកំណត់ ទិសដៅភារកិច្ចសំ ខាន់ៗដើម្បីបន្តអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៤ ដែល និងប្រព្រឹត្ត ទៅនៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុខនេះ ឲ្យសម្រេចបានជោគជ័យផងដែរ ដើម្បីបម្រើប្រ ជាជនក្នុងការជំរុញការអភិវឌ្ឍន៍ឃុំ-សង្កាត់បន្តទៀត ៕ សំរិត