ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបក្មេងទំនើង៥នាក់ប្រើហិង្សាដោយចេតនា និងប្រើប្រាស់សារធាតុញ្ញៀន

ចែករំលែក៖

ខេត្តសៀមរាប៖ សមត្ថកិច្ចនៃការិយាល័យកណ្កាល នគរបាលព្រហ្មទណ្ឌ សហការជាមួយកំលាំងការិយាល័យព្រហ្មទណ្ឌកំរិតស្រាល ខេត្តសៀមរាប ចុះបង្រ្កាបក្មេងទំនើង១ក្រុម មានគ្នា៥នាក់ពីបទប្រើ អំពើហិង្សាមានស្ថានទំងន់ទោស និងវាយបំបែកកញ្ចក់រថយន្ដដោយចេតនា ព្រមទាំងប្រើប្រាស់សារធាតុញ្ញៀន។

ហេតុការណ៍នេះកើតឡើងនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង០៥និង១០នាទីទៀបភ្លឺ ត្រង់ចំណុចផ្លូវលោកតាណឺយទល់មុខផ្ទះដំណាក់រស្មីចន្ទ័ពេញវង់ ភូមិដកពោធិ៍ សង្កាត់ស្លក្រាមក្រុង ខេត្ត សៀមរាប ។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានអោយដឹងថា ជនសង្ស័យជាក្មេងទំនើងបាននាំគ្នាជាក្រុមចំនួន ០៥ នាក់ ប្រដាប់ដោយដំបងទីបបានវាយជនរងគ្រោះឈ្មោះ និន ក្រូច ភេទប្រុស អាយុ៤០ សន្លប់នៅកន្លែងកើតហេតុ ដោយបែកក្បាល៤កន្លែងនិងលើដងខ្លួន ព្រមទាំងវាយបំបែកកពា្ចក់រថយន្តខ១ គ្រឿងទៀត ។

ជនសង្ស័យទី១ ឈ្មោះ អុល សុធារិទ្ធ ភេទប្រុសអាយុ២១ឆ្នាំទី ២ឈ្មោះ លី សំណាងហៅ យ៉ា ភេទប្រុសអាយុ១៨ឆ្នាំ.ធ្លាប់ជាប់គុក៧ខែករណីឆក់ ទី៣ ឈ្មោះ សែម ហៅស្វិត ភេទប្រុស អាយុ១៨ឆ្នាំ ទី៤ឈ្មោះ ធឿន វិសាល ភេទប្រុស អាយុ១៨ឆ្នាំ ទី ៥ឈ្មោះ វ៉ា ឡៃភេទស្រីអាយុ១៩ឆ្នាំ ជនល្មើសទាំង៥នាក់រស់នៅក្នុងភូមិ ឃុំក្នុងក្រុង សៀមរាប ។

សមត្ថកិច្ចបានប្រមូលវត្ថុតាងរកឃើញ ដំបងដែកទីបប្រវែង៤តឹក ម៉ូតូស្កូបពីពណ៌សសេរី២០១៥ មួយគ្រឿង បញ្ជូនមកសួរនាំនៅការិយាល័យកណ្ដាល ដើម្បីធ្វើកំណត់ហេតុ កសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមនីតិវិធី៕ ប៊ុនរិទ្ធី

dre copy


ចែករំលែក៖