ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្តែង ពីបទរក្សាទុក សារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង ១៥និង១០ នាទី កំលាំងល្បាត របស់នគរបាលប៉ុស្តិ៍រដ្ឋបាលបឹងកក់ ទី២ ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ១នាក់ ជាក់ស្តែង ពីបទរក្សាទុកដោយ ខុសច្បាប់នូវសារធាតុ ញៀន ប្រព្រឹត្តនៅចំណុចប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០៩ ភូមិ២៣ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហង្ស ឡង់ឌី ហៅ ឌី ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងផ្សារដែក ការ ដ្ឋានសំណង់ទីក្រុងជ្រោយចង្វា ស្នាក់នៅផ្ទះគ្មានលេខ ភូមិអរីយក្សត្រ ឃុំអរីយក្សត្រ ស្រុកមុខកំពូល ខេត្ត កណ្តាល ។

វត្ថុតាងដែលបានចាប់យក ៖ -ក្រាមពណ៌សថ្លា ( សង្ស័យជាគ្រឿងញៀន ) ចំនួន ០២កញ្ចប់តូច ។ ម៉ូតូមួយគ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ស៊េរី 2011 ពាក់ស្លាកលេខភ្នំពេញ 1AW-3857 មានលេខ តួ និងលេខម៉ាស៊ីន 8532417 ។

បច្ចុប្បន្នជនសង្ស័យខាងលើ កំពុងឃាត់ខ្លួនជា បណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌទួល គោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅ សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

ថ ខ


ចែករំលែក៖