ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តបុកម៉ូតូហុងដាសេ១២៥របួសធ្ងន់ស្រាល៣នាក់

ចែករំលែក៖

 
ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្ស៣នាក់រងរបួសធ្ងន់ ស្រាល ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តបុកជាមួយហុងដា សេ១២៥ បញ្ច្រាសគ្នាពេញទំហឹង កាលពីវេលាម៉ោង១និង៣០នាទីរសៀល ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៧ លើផ្លវលេខ១ ស្ថិតក្នុងភូមិ ចំបក់ សង្កាត់ ចេកក្រុងស្វាយរៀង។

តាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថា មានរថយន្តម៉ាក KTA ពណ៌ស ស្លាកលេខគ្មាន បើកបរដោយឈ្មោះ វ៉ាត់ ខេត ភេទប្រុស អាយុ២១ ឆ្នាំ មុខរបរបើកបរ នៅភូមិតាបិប សង្កាត់បាវិត ក្រុងបាវិត ដោយធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ស្រាប់តែទៅបុកនឹងម៉ូតូម៉ាកសេ ១២៥ ពណ៌ខ្មៅ ស្លាកលេខ ភ.ព1 FQ9578 បើកបរដោយឈ្មោះ ឈុំ ភក្តី ភេទប្រុស អាយុ១៨ឆ្នាំមុខរបរសិស្ស នៅភូមិតាឡុង សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រងរបួសស្រាល រួមដំណើរដោយឈ្មោះ ផង់ សុជា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងជួសជុលម៉ូតូ រស់នៅភូមិ ព្រៃធ្លក ឃុំ ស្វាយតាយាន ស្រុកកំពង់រោទ៍ និងឈ្មោះ ម៉ន សំភា ភេទប្រុស អាយុ១០ឆ្នាំ មុខរបរសិស្ស រស់នៅភូមិតាឡុង សង្កាត់ចក្រអង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ យ៉ាងពេញទំហឹងបណ្ដាលអោយដួលរដូករណែល។

ក្រោយកើតហេតុ អ្នកបើកបររថយន្តត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនមកសាកសួរនៅការិយាល័យចរាចរណ៍ខេត្ត រីឯអ្នករងរបួសបញ្ជូនមកកាន់មន្ទីពេទ្យ ខេត្តស្វាយរៀង។

ចំពោះវត្ថុតាងរថយន្ត និងម៉ូតូត្រូវបានវាស់វែង និងអូសមករក្សាទុកនៅការិយាល័យចរាចរណ៍ខេត្តស្វាយរៀង។

សមត្ថកិច្ចបន្តថា មូលហេតុដោយសារតែរថយន្តបើកបរមិនគោរពសិទ្ធិអាទិភាព៕ យឹម សុថាន

srv (1) copy srv (2) copy


ចែករំលែក៖