ព័ត៌មានទាន់ហេតុការណ៍៖

បុរសជាងសំណង់ម្នាក់បើកម៉ូតូក្នុងស្ថានភាពស្រវឹង ធ្លាក់ជង្ហុកដួលបែកក្បាលរងរបួសធ្ងន់

ចែករំលែក៖

 

ប៉ោយប៉ែតៈ បុរសជាជាងសំណង់ម្នាក់ បើកបរនៅពេលយប់ ក្នុងស្ថានភាព ស្រវឹង ជិះម៉ូតូរេពេញផ្លូវធ្លាក់ជង្ហុកដួលបែកក្បាលរបួសធ្ងន់ ត្រូវបានសាច់ញាតិ និងប្រជាពលរដ្ឋក្បែរនោះ ជួយសង្គ្រោះ។

ហេតុការណ៍នេះ បានកើត វេលាម៉ោង៧និង៣០នាទីយប់ ថ្ងៃទី២២ ខែមករា ឆ្នាំ២០១៧ នៅចំណុច លើផ្លូវបេតុងខាងត្បូងសាលាវិទ្យាល័យប៉ោយប៉ែត ស្ថិតក្នុងភូមិ បាលិលេយ្យ១សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

ប្រភពពីកន្លែងកើតហេតុបានប្រាប់ថា មុនពេលកើតកើតហេតុគេបានឃើញជនរងគ្រោះ ឈ្មោះថុន ចាន់ធី ភេទប្រុស អាយុ ៣៨ឆ្នាំ មានស្រុក កំណើតនៅភូមិស្ពានទន្លាប់ ឃុំ ទំនប់ធំ ស្រុកពញ្ញាឮ ខេត្តកណ្តាល បច្ចុប្បន្ន មកធ្វើការ ជាជាងសំណង់នៅក្នុងក្រុង ប៉ោយប៉ែត។ ដោយបានជិះម៉ូតូម៉ាកហុងដា វ៉េវ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រៃវែង 1A 0824 ក្នុងទិសដៅ ពីជើងទៅត្បូងក្នុងល្បឿនលឿន រេពេញផ្លូវទំនងជាស្រវឹងស្រា លុះមកដល់ចំណុចកើតហេតុ ក៏បានធ្លាក់ជង្ហុក ដួលម៉ូតូបែកក្បាលរបួសធ្ងន់តែសំណាងល្អពេលដួលម៉ូតូគ្មានរថយន្តបើកបរពីក្រោយទេ ។

ទោះជាយ៉ាងណាគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯងនេះមិនរំខានដល់សមត្ថកិច្ច ចរាចរណ៍មូលដ្ឋាន មកវាស់វែងឡើយ។ គេឃើញមានប្រជាពលរដ្ឋក្បែរនោះ និងសាច់ញាតិ មកដឹកអ្នករបួសទៅកាន់គ្លីនិកហើយនិងយកម៉ូតូទៅជួសជុល ខ្លួនឯង៕ វណ្ណា

ppoie (1) copy ppoie (2) copy ppoie (3) copy ppoie (4) copy ppoie (5) copy ppoie (6) copy


ចែករំលែក៖