ព័ត៌មានទាន់ហេតុការណ៍៖

ថ្នាក់ដឹកនាំក្រសួងធនធានទឹកចុះពិនិត្យការជីកព្រែកនៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាល ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០១៧ មន្ត្រីបច្ចេកទេសនៃក្រសួងធនធានទឹក និងឧតុនិយម សហការជាមួយ មន្ទីរធនធានទឹក និងឧតុនិយម ខេត្ត កណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារជីកព្រែកនាំទឹក និងដីល្បាប់ពី ទន្លេបាសាក់ ជំហានទី១ ចំនួន៤ខ្សែ ស្ថិត ក្នុងស្រុកកោះធំ ខេត្តកណ្តាល ក្នុងនោះ រួមមាន ៖

១- ព្រែកតាហ៊ីង ប្រវែង ៤.៣០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន២៨៨ហិកតា និងសាងសង់ផ្លូវលើ ខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៨.៦០០ ម៉ែត្រ ។

២- ព្រែកមេស្រុក ប្រវែង៤.៧០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន២១៦ហិកតា និងសាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើ ដំណើរនិងដឹកជញ្ជូនកសិផលប្រវែង ៩.២០០ម៉ែត្រ ។

៣- ព្រែកកោះទៀវ ប្រវែង ២.៤០០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដី ចំនួន ២៥៤ ហិកតា សាងសង់ផ្លូវលើខ្នង ភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើ ដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង ៤.២៥០ម៉ែត្រ និងសំណង់លូមូលកាត់ ខ្នងភ្លឺព្រែកចំនួន១កន្លែង ។

៤- ព្រែកវត្តសែម ប្រវែង ៣.០៥០ ម៉ែត្រ មានលទ្ធភាពស្រោចស្រពលើផ្ទៃដីចំនួន ២៦០ ហិកតា សាងសង់ផ្លូវលើខ្នងភ្លឺសងខាងព្រែកសម្រាប់ប្រជាពលរដ្ឋធ្វើដំណើរ និងដឹកជញ្ជូនកសិផល ប្រវែង៤.៣០០ ម៉ែត្រ និងសំណង់ទ្វារទឹកចំនួន១កន្លែង ។

សូមជម្រាបផងដែរថា ព្រែកទាំង៤ ខ្សែខាងលើនេះ ត្រូវបានក្រសួងធនធាន ទឹក និងឧតុនិយម ចាប់ដំណើរការបើក ការដ្ឋានសាងសង់ កាលពីថ្ងៃទី២៨ ខែ មករា ឆ្នាំ២០១៦ និងបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ ៕ ហេង សូរិយា

ton1 ton2


ចែករំលែក៖