ខេត្តត្បូងឃ្មុំ ៖ កម្លាំងរដ្ឋបាលព្រៃឈើ មេមត់និងកម្លាំងកងរាជអាវុធហត្ថស្នាក់ការ ៧០៣បានសហការគ្នាបង្ក្រាបបទល្មើសព្រៃឈើដែលឈ្មួញលាក់ទុកបម្រុងដឹក បន្តទៅកាន់ប្រទេសវៀតណាម ក្នុងនោះ មានឈើប្រណីតប្រភេទសុក្រំចំនួន២០ដុំ ធំៗ និងឈើជន្លង់ម្រេចប្រមាណ២០០ដុំ។
លោក គឹម ឈុនលី នាយខណ្ឌរដ្ឋបាល ព្រៃឈើត្បូងឃ្មុំបានឲ្យដឹងថា នៅវេលា ម៉ោង២រសៀលថ្ងៃទី២២ ខែមករា ឆ្នាំ ២០១៧ សមត្ថកិច្ចចម្រុះខាងលើបាន បង្ក្រាបបទល្មើសព្រៃឈើនៅចំណុចចម្ការ ស្វាយចន្ទីមួយកន្លែងនៅតាមច្រករបៀង ជាប់ប្រទេសវៀតណាមស្ថិតក្នុងភូមិថ្មតា ដោក ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូង ឃ្មុំ(ច្រកទន្លេចាម)។
លោកនាយខណ្ឌបានបញ្ជាក់ថា ឈើ ប្រណីតនេះជាប្រភេទឈើសុក្រំចំនួន២០ ដុំដែលឈ្មួញលាក់ទុកក្រោមឈើជន្លង់ ម្រេចដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
ក្រោយពីរកកន្លែងលាក់ឈើប្រណីត ខាងលើនេះឃើញហើយសមត្ថកិច្ចបានស្រាវ ជ្រាវរកម្ចាស់ តែពំុមាននរណាម្នាក់ចេញ មុខមកអះអាងថាជាម្ចាស់ឈើនោះទេទំនង ជាពួកគេខ្លាចមានការពាក់ព័ន្ធដោយប្រការ ណាមួយ ឬខ្លាចមានទោសទណ្ឌ ។
ទោះបីមិនមានការចេញមុខទទួល ស្គាល់ជាម្ចាស់ឈើប្រណីតខាងលើនេះក៏ ដោយ ក៏ប៉ុន្តែប្រភពព័ត៌មានពីប្រជាពល រដ្ឋនៅក្បែរកន្លែងកើេតហេតុបានប្រាប់ថា ម្ចាស់ឈើនេះនៅភូមិក្តុរ ស្រុកមេមត់ ខេត្ត ត្បូងឃ្មុំ ។
ប្រភពបន្តថា ទោះបីមានអនុសាសន៍ របស់សម្តេចតេជោឲ្យសមត្ថកិច្ចខិតខំ បង្ក្រាបទប់ស្កាត់បទល្មើសព្រៃឈើយ៉ាង ណាក៏ដោយក៏គេសង្កេតឃើញថា នៅពេល យប់មានរថយន្តម៉ាកសាំយ៉ុងជាច្រើនគ្រឿង បានដឹកឈើគ្មានច្បាប់ឆ្លងកាត់ខេត្តក្រចេះ ឆ្ពោះមកខេត្តត្បូងឃ្មុំ ហើយបន្តដឹកយក ទៅចែកចាយតាមដេប៉ូនានានៅក្នុងស្រុក មេមត់ ស្រុកពញាក្រែក និងក្រុងសួង។ ជួនកាលឈ្មួញបានប្រើរូបភាពបំភាន់ភ្នែក សមត្ថកិច្ច និងអ្នកសារព័ត៌មានដោយលាក់ ឈើប្រណីតក្រោមឈើជន្លង់ម្រេច ឬលាក់ ក្រោមអុសតាមរថយន្តធំៗឆ្ពោះទៅកាន់ ប្រទេសវៀតណាម។
ប្រជាពលរដ្ឋដែលបានដឹងរឿងនេះ ច្បាស់បានប្រាប់ថា ទោះបីជាឈ្មួញប្រើ ល្បិចយ៉ាងណាក៏មិនអាចរំលងភ្នែកសមត្ថ កិច្ចបានដែរដូចជា មេព្រៃភ្នែកវៃណាស់ដែល មានជំនាញខាងបង្ក្រាបបទលើ្មើសព្រៃឈើទៀតផង។ លើកលែងតែឈ្មួញប្រើទឹក លុយដើម្បីឆ្លងកាត់ស្នាក់ការ ទើបមិនអាច បង្ក្រាបបាន ៕ ហេង នរិន្ទ្រ