ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលក្រុងប៉ៃលិនឃាត់ខ្លួនជនសង្ស័យ២នាក់ព្រមទាំងថ្នាំញៀន១៧២គ្រាប់, ម្សៅគ្រើម២កញ្ចប់តូចក្នុងករណីជួញដូរគ្រឿងញៀននៅភូមិអូរតាប្រាង

ចែករំលែក៖

ខេត្តប៉ៃលិន៖ ជនសង្ស័យជាមុខសញ្ញា ចាស់ត្រូវបាននគរបាលនៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន ក្រុង បានចុះចាប់ឃាត់ខ្លួន ជនសង្ស័យ២នាក់ ដោយបានទទួលបញ្ជាពីលោក ជា ចាន់ឌិន ស្នងការនគរបាល ខេត្តប៉ៃលិន។

ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចជិតផ្ទះជនសង្ស័យ ក្នុងភូមិអូរតាប្រាង សង្កាត់ប៉ៃលិន ក្រុង ខេត្តប៉ៃលិន ។

លោក លឹម វាលនា អធិការនគបាលក្រុង បានឲ្យដឹងថា ដោយគោរពទៅតាមតួនាទីនិងភារកិច្ចក្នុងការយកចិត្តទុកដាក់ ដោយក្រោមការដឹកនាំពីលោក ជា ចាន់ឌិន ស្នងការនគរបាលខេត្តបានដាក់បញ្ជាតឹងរឹងឲ្យរូបលោកចុះស្រាវជ្រាវតាមដានរាល់បទល្មើសគ្រប់រូបភាព, ជាពិសេសបទល្មើសជួញដូរថ្នាំញៀនមួយកន្លែង ដែលកំពុងធ្វើសកម្មភាពនៅភូមិអូរតាប្រាង្ក សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន, ក្រោយពីបានទទួលបញ្ជាពីលោកស្នងការរួចលោកក៏បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំងមួយកន្លែងស្ថិតនៅជិតផ្ទះជនសង្ស័យ ជាករណីជាក់ស្ដែងជនសង្ស័យកំពុងធ្វើសកម្មភាព, បន្ទាប់មកក៏ចាប់បានជនសង្ស័យ២នាក់និងគ្រឿងញៀននេះ, ទី១ឈ្មោះប៊ុត សំអូន ហៅអាអុល ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ ជនសង្ស័យម្នាក់បានរត់គេចខ្លួនបាត់រស់នៅភូមិ ឃុំកើតហេតខាងលើ , ទី២ឈ្មោះ ហុង បញ្ញាវិត ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរធ្វើចំការ រស់នៅភូមិសួនអំពៅលិច សង្កាត់ប៉ៃលិន ក្រុងប៉ៃលិន។ បុរសជាជនសង្ស័យទាំង២នាក់នេះជាមុខសញ្ញាចាស់ជួញដូរគ្រឿនញៀន។

លោកបានបន្តថា ការចុះបង្ក្រាបការជួញដូរបទល្មើសគ្រឿងញៀនដែលបានចាប់ឃាត់ខ្លួននោះមានទីលំនៅភូមិ ឃុំកើតហេតុខាងលើ ដោយបានឃាត់ខ្លួនរួចឆែកឆេរនៅនិងខ្លួនចំពោះជនសង្ស័យ បានរកឃើញវត្តុតាងរួមមានគ្រឿងញៀនចំនួន១៧២គ្រាប់) និងម្សៅគ្រាមពណ៍សថ្លាចំនួន២កញ្ចប់តូច។

បច្ចុប្បន្នជនសង្ស័យសមត្ថកិច្ចជំនាញកសាងសំណុំរឿងចាត់វិធានការតាមនីតិវិធីដើម្បីបញ្ជូនទៅសាលាដំបូងខេត្តប៉ៃលិន ៕ ស សារ៉េត

យ ល ង


ចែករំលែក៖