ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិន២នាក់ស្រវឹងបើករថយន្តតាកូម៉ាបុកក្បាលនាគ២កង់ រថយន្តដាច់កង់មុខទៅលែងរួច

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិន២នាក់ ធ្វើដំណើរថោយរថយន្តមួយគ្រឿងម៉ាក តាកូម៉ា ស្ថិតក្នុងស្ថានភាពស្រវឹង បានបើកបរលឿនទៅបុកនឹងក្បាលនាគពុះចែកទ្រូងផ្លូវខូចខាត២កង់ ហើយរថយន្តដាច់កង់មុខឆ្វេងទៅមុខលែងរួច ។

ហេតុការណ៍នេះ កើតនៅវេលាម៉ោង១១និង១០នាទីយប់ ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០១៧ នៅតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី មុខសាលាខណ្ឌពោធិសែនជ័ ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្ករម៉ាក តាកូម៉ា ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AA.3027ធ្វើដំណើរតាមផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនហើយស្រវឹង ។

តាមសាក្សីកន្លែងកើតហេតុបានឲ្យដឹង មុនដំបូង គេឃើញរថយន្តខាងលើបើកបរក្នុងល្បឿន ខណៈមកដល់ចំណុចកើត ស្រាប់តែរថយន្តរេទៅបុករបាំងថ្មរចែកទ្រូងផ្លូវខ្ទាតក្បាលនាគ បណ្តាលអោយរថយន្តខូចខាតផ្នែកឆ្វេង និងដាច់កង់ទៅមុខលែងរួច ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ខណ្ឌ បានទាក់ទៅកាន់ចរាចរណ៍ក្រុងឲ្យមកវាស់វែងស្ទួចយករថយន្តទៅកាន់ការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីម្ចាស់ចូលខ្លួនមលដោះស្រាយ៕ សុខាសែនជ័យ

a3 a4 a1 a2


ចែករំលែក៖