ព័ត៌មានទាន់ហេតុការណ៍៖

យ៉ីសអើ! គ្រាន់តែឃើញនាងដើរម្នាក់ឯង ស្ទុះទៅសុំថើបមិនបានឆក់ទូរស័ព្ទ ទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់បន្ទាប់ពីឃើញនារីកម្មការិនីរោងចក្រដើរម្នាក់ឯង ហើយសុំថើបមួយខ្សឺត តែនាងមិនព្រម ក៏ធ្វើសកម្មភាពឆក់ទូរស័ព្ទ ហើយព្យាយាមរត់គេចខ្លួន តែត្រូវជនរងគ្រោះស្រែកថា ចោរៗបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩និង២០នាទីយប់ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ នៅចំណុចផ្សារទួលពង្រ ភូមិទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ហើយត្រូវបានប្រជាពលរដ្ឋដេញចាប់បានភ្លាមៗ និងវាយទ្រមខ្លួនទើបប្រគល់អោយសមត្ថកិច្ច។

ជនរងគ្រោះឈ្មោះឆនស្រីមុំ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរធ្វើការរោងចក្រ ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅ ភូមិអង្គខ្លី ឃុំ តាមែង ស្រុកឈូក ខេត្តកំពត់ ចំណែកទូរស័ព្ទ ដែលត្រូវជនសង្ស័យឆក់ម៉ាកសាំសុង ។ ដោយឡែកជន សង្ស័យឈ្មោះ ណែម សុនលី ភេទប្រុស អាយុ២៧ ឆ្នាំ មុខរបជាងដែក ស្នាក់នៅផ្សារទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។

តាមសំដីជនរគ្រោះបានអោយដឹងថា នៅមុនពេលកើតហេតុ រួបនាងបានទៅបញ្ចូលចំរៀងបទភ្លេងទូរស័ព្ទនៅជិះបន្ទប់ជួលក្នុងផ្សារទួលពង្រ ក្រោយមក ទើបនាងបានដើរម្នាក់ឯងមកបន្ទប់ជួលវិញ ខណៈមកជិតដល់បន្ទប់ ស្រាប់តែមានជនសង្ស័យម្នាក់មកពីក្រោយ ហើយបានសុំនាងថើបមួយខ្សឺត ពេលនោះ នាងមិនទាន់និងឆ្លើយថា ព្រម ឬមិនព្រមផង ស្រាប់តែជនសង្ស័យនោះឆក់យកទូរស័ព្ទពីដៃរបស់នាង ហើយរត់ទៅយកម៉ូតូជិះរត់ តែត្រូវនាងស្រែកថាចោរៗ ធ្វើឲ្យប្រជាពលរដ្ឋដែលនៅក្បែរនោះនាំគ្នាដេញចាប់បានហើយវាយទ្រមខ្លួន ទើបប្រគល់អោយសមត្ថកិច្ច។

ក្រោយពេលកើតហេតុ ជនសង្ស័យត្រូវបានសមត្ថកិច្ចយកទៅប៉ុស្តិ៍ចោមចៅសាកសួរ កសាងសំណុំរឿងបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌដោះស្រាយបន្ត ៕ សុខាសែនជ័យ

b1 b2


ចែករំលែក៖