ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាក់ស្ដែង ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧ វេលាម៉ោងប្រហែល ១៨ និង២០នាទី កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលបឹងសាឡាងខណ្ឌទួលគោក រាជធានីភ្នំពេញ បានឃាត់ខ្លួនសង្ស័យ ០១នាក់ជាក់ស្ដែង ពីបទជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ ៥៣ ផ្លូវ ៣៣៦ (ច្រកធ្យូង ) ក្រុុមទី២៨ ភូមិ១០ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ។

ជនសង្ស័យ -ឈ្មោះ ឡេង គឹមឡុង ហៅឡុង ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួលលេខ ៤៣Z (បន្ទប់លេខ៧) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ មានស្រុកកំណើត ភូមិស្នាយអន្ទរ ស្រុកពារាំង ខេត្តព្រៃវែង ។

វត្ថុតាងចាប់យករួមមាន : ក្រាមពណ៌សថ្លាចំនួន១០ កញ្ចប់តូច ( សង្ស័យជាគ្រឿងញៀនម៉ាទឹកកក ) ទូរស័ព្ទមួយគ្រឿងម៉ាក Nokia 1280 ពណ៌ខ្មៅ សុីមលេខ 081 989 194 កាបូបលុយពណ៌សូកូឡាមួយ មានលុយខ្មែរចំនួន១០០.០០០រៀល ។

តាមប្រភពព័ត៌មានពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌទួលគោក បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើនេះ នោវេលាម៉ោងប្រហែល ៦និង២០នាទីល្ងាចថ្ងៃទី២៣ខែមករាឆ្នាំ ២០១៧ កំលាំងនគរបាល ប៉ុស្តិ៍រដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ បានល្បាតការ ពារសុវត្ថិភាពក្នុងមូលដ្ឋាន ពេលមកដល់ចំណុចមុខផ្ទះលេខ៥៣ (ច្រកធ្យូង ) ផ្លូវ៣៣៦ ក្រុមទី២៨ ភូមិ១០ សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក បានឃើញជន សង្ស័យ០១នាក់ឈ្មោះ ឡេង គឹមឡុង កំពុងឈរលក់គ្រឿងញៀន ពេលនោះកំលាំងយើងក៏ឃាត់ត្រួតពិនិត្យ ក៏ឃើញក្រាមពណ៌សថ្លា ចំនួន១០កញ្ចប់តូច លាក់នៅក្នុងក្រដាសប្រាក់៥០០រៀល បិទស្កុតបត់ជាពីរ នៅក្នុងហោប៉ៅខោខាងក្រោយ ភ្លាមនោះកំលាំងយើងក៏ឃាត់ខ្លួនជនសង្ស័យខាងលើរួមនិង វត្ថុតាងជាក់ស្ដែង បញ្ជូនមកអធិការដ្ឋានគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ តែម្ដង ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងឃាត់ខ្លួនជាបណ្ដោះ អាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅសាលាដំបូង រាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់ ៕ ស តារា

ក ង


ចែករំលែក៖