រាជធានីភ្នំពេញ៖ កាលពីថ្ងៃអាទិត្យ ទី២២ខែមករា ឆ្នាំ ២០១៧ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) បានរៀបចំកម្មវិធីចាប់រង្វាន់លើកទីមួយសម្រាប់អ្នកណែនាំរោងការរបស់ខ្លួនដែលបានណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដូចជាស្រាបៀរ Heineken,Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍។ ក្នុងការចាប់ឆ្នោតលើកទីមួយនេះ យើងនឹងចាប់ចំនួន ៣ រង្វាន់ ដែលរង្វាន់របស់យើងគឺ រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាត ដែលមានផ្ទុកស្រាបៀរអាន់ឆ័រកំប៉ុង ៨០ កេស ចំនួន ៣ រង្វាន់។ កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងនៅក្នុងកម្មវិធី Special Concert របស់ទូរទស្សន៍ហង្សមាស ដោយមានការចូលរួមពីថ្នាក់គ្រប់គ្រងក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ភ្ងៀវកិត្តិយស និងអ្នកសារព័ត៌មានជាច្រើនទៀត។
ពិធីចាប់រង្វាន់លើកទីមួយនេះត្រូវបានរៀបចំឡើងជាពិសេសសម្រាប់អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ក្នុងគោលបំណងថ្លែងអំណរគុណដ៏ជ្រាលជ្រៅ និងបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមហ៊ុនចំពោះអ្នកណែនាំរោងការដែលតែងតែគាំទ្រ និងណែនាំរោងការអោយជាវស្រាបៀរ Heineken,Tiger, ABC, Anchor, Gold Crown និង Gold Crown Stout សម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ ក្នុងការចាប់ឆ្នោតលើកទីមួយនេះ អ្នកណែនាំរោងការចំនួនបីនាក់ ដែលមានសំណាងបានឈ្នះរង្វាន់រ៉ឺម៉កកង់បីដែលមានបិទស្លាកសញ្ញាស្រាបៀរអាន់ឆ័រយ៉ាងស្រស់ស្អាត ដែលមានផ្ទុកស្រាបៀរអាន់ឆ័រកំប៉ុង ៨០ កេស ចំនួន ៣ រង្វាន់ គឺបានទៅលើ៖
លេខ | ឈ្មោះអ្នកឈ្នះរង្វាន់ | លេខទូរស័ព្ទ | ខេត្ត/ក្រុង |
1 | អ៊ី រ៉ាវី | 012 823 246 | សៀមរាប |
2 | ជា សុខអាន | 092 660 168 | ភ្នំពេញ |
3 | តាំង ស៊ីហេង | 012 223 230 | កំពង់ស្ពឺ |
ចំពោះអ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ដែលមិនទាន់ឈ្នះរង្វាន់ពីកម្មវិធីផ្តល់រង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)មិនទាន់អាល់អស់សង្ឃឹមនៅមានការចាប់រង្វាន់ចំនួនពីរលើកទៀតនៅខែ មេសា និង កក្កដា ២០១៧ ដូច្នេះសូមប្រញាប់ណែនាំរោងការអោយជាវស្រាបៀរ Heineken,Tiger, ABC, Anchor, Gold Crown និង Gold Crown Stoutសម្រាប់កម្មវិធីអាពាហ៍ពិពាហ៍។ បន្ថែមពីនេះទៀតលោកអ្នកក៏អាចមានឱកាសឈ្នះរង្វាន់រថយន្តដឹកទំនិញខ្នាតតូចជាមួយស្រាបៀរអានឆ័រកំប៉ុងចំនួន ១៥០ កេសសំរាប់អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)រូបណាដែលបានណែនាំរោងការច្រើនជាងគេ។
ដើម្បីចូលរួមកម្មវិធីឈ្នះរង្វាន់លើកទឹកចិត្តសម្រាប់អ្នកណែនាំរោងការរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL) ម្ចាស់ហាងលក់ភេសជ្ជៈ អ្នកផ្គត់ផ្គង់ម្ហូប(ចុងភៅ)ដេប៉ូចែកចាយ មិត្តភ័ក្តិ និងអ្នកផ្សេងទៀតដោយគ្រាន់តែណែនាំស្រាបៀររបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)ដូចជាស្រាបៀរ Heineken, Tiger, ABC, Anchor, Gold Crown និង Gold Crown Stout ក្នុងកម្មវិធីអាពាហ៍ពិពាហ៍ និង ធ្វើការចុះឈ្មោះមកកាន់ក្រុមការងារបំរើសេវាអតិថិជនរបស់ក្រុមហ៊ុនយើងខ្ញុំតាមរយៈលេខទូរស័ព្ទ 011 222 400/011 333 500ដូចនេះលោកអ្នកនឹងអាចចូលរួមក្នុងកម្មវិធីរបស់ក្រុមហ៊ុនយើងខ្ញុំ។
សំរាប់ព័ត៍មានបន្ថែម សូមទំនាក់ទំនងមកលេខ៖011 222 400/011 333 500។
ពិសាដោយការទទួលខុសត្រូវ
អត្ថបទ៖ ថម សន