ព័ត៌មានទាន់ហេតុការណ៍៖

ក្មេងស្រីអាយុ៨ឆ្នាំម្នាក់ត្រូវបុរសចំណាស់អាយុ៥០ឆ្នាំរំលោភបានសម្រេច៣ដងទើបបែកការ

ចែករំលែក៖

ភ្នំពេញ : បុរសវ័យចំណាស់អាយុ៥០ឆ្នាំម្នាក់ ត្រូវបានកម្លាំងនគរបាល ប៉ុស្តិ៍ច្បារអំពៅ២ ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ក្រុមគ្រួសារក្មេងស្រីរងគ្រោះ ពាក់ព័ន្ធករណី រំលោភសេពសន្ថវៈ បានសម្រេចរហូត៣ដង ទើបបែកធ្លាយរឿង ។

ករណីចាប់ខ្លួនបុរសវ័យចំណាស់ល្បួងក្មេងស្រីយកទៅរំលោភនៅក្នុងផ្ទះរបស់ខ្លួនរហូតបានសម្រេច៣ដងទើបបែកការនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងផ្ទះរបស់ជនសង្ស័យស្ថិតក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

ជនសង្ស័យមានឈ្មោះ ស្រ៊ុន ចាន់ថា ភេទប្រុស អាយុ៥០ឆ្នាំ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម សព្វថ្ងៃស្នាក់ផ្ទះជួលកន្លែងចាប់ខ្លួន ចំណែកក្មេងស្រីរងគ្រោះមានឈ្មោះថ.ស.ព អាយុ៨ឆ្នាំ ។ អ្នកទាំង២មានទីលំនៅ ក្បែរគ្នា ម្តុំទួលតឹង កន្លែងផ្នូរខ្មោច ក្នុងភូមិដើមស្លែង១ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ។

លោកទេព បូរ៉ា នាយប៉ុស្តិ៍ច្បារអំពៅ២ បានអោយដឹងថា មុនឈានដល់ការចាប់ខ្លួន គឺផ្តើមចេញពី អង្គការមនុស្សធម៌មួយបានទូរស័ព្ទប្រាប់សមត្ថកិច្ច ពីករណីរំលោភសេពសន្ធវៈទៅលើក្មេងស្រីរងគ្រោះ បន្ទាប់ពីទទួលបានពាក្យបណ្តឹងកម្លាំងនគរបាលប៉ុស្តិបានហៅជនសង្ស័យមកធ្វើការសាកសួរ… ទើបឈានទៅឃាត់ខ្លួនបណ្តោះអាសន្នដើម្បីចាត់ការតាមផ្លូវច្បាប់ ។

ដោយឡែកក្មេងស្រីរងគ្រោះក៍បានរៀបរាប់ពីសកម្មភាពកន្លងមកដែលជនសង្ស័យលួងលោមរំលោភរហូតដល់បានសម្រេចប្រាប់សមត្ថកិច្ចផងដែរទើបធ្វើអោយជនសង្ស័យគ្មានហេតុផលណាដើម្បីគេចផុតពីសំណាញ់ច្បាប់នោះឡើយ ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅដើម្បីចាត់ការតាមផ្លូវច្បាប់ ៕ សណ្តោស

sw (1) copy sw (2) copy sw (3) copy


ចែករំលែក៖