ព័ត៌មានទាន់ហេតុការណ៍៖

លូនចូលកន្លែងផ្ញើកង់-ម៉ូតូបម្រុងលួច សន្តិសុខឃើញទាន់ចាប់វាយទ្រមខ្លួន

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យមា្នក់បានលូនចូលកន្លែងផ្ញើកង់-ម៉ូតូបម្រុងលួច តែត្រូវសន្តិសុខឃើញទាន់ នាំគ្នាព្រួតចាប់បាន វាយម្នាក់មួយដៃម្នាក់មួយជើងទ្រមខ្លួន រួចទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៩និង១០នាទីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅតាមបណ្ដោយផ្លូវឌួងងៀប២ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។

បុគ្គលិកសន្តិសុខម្នាក់ដោយសមមិនបញ្ចេញឈ្មោះបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យមា្នក់ ឈ្មោះ ហង់ ធាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ និង ទីលំនៅមិនច្បាស់លាស់បានលូនចូលកន្លែងផ្ញើកង-ម៉ូតូរបស់សហគ្រាស ឌិន ហាន ដែលមានទីតាំងនៅកន្លែងកើហេតុខាងលើ បម្រុងលួចយកម៉ូតូ ប៉ុន្តែខណ:កំពុងធ្វើសកម្មភាព នោះរូបគាត់(សន្តិសុខ)ឃើញទាន់ ក៏នាំគ្នាដេញចាប់បាន រួចវាយម្នាក់មួយដៃម្នាក់មួយជើង បណ្ដាលឲ្យជនសង្ស័យបែកមុខបែកមាត់រួចទើបយកទៅប្រគល់ឲ្យសមត្ថកិច្ចចាត់ការតាមច្បាប់ ។

បច្ចុប្បន្នជនសង្ស័យរូបនេះត្រូវបានកម្លាំងកងរាជអាវុធហត្ថបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខណ្ឌមានជ័យ ដើម្បីសាកសួរនិងចាត់ការតាមច្បាប់ ៕ ប្រាថ្នា

 


ចែករំលែក៖