ព័ត៌មានទាន់ហេតុការណ៍៖

បង្រ្កាបបទល្មើសនេសាទអួនអូសទឹកសាបឃាត់ខ្លួនអ្នកនេសាទជាង៤០នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងអន្តរក្រសួងបង្រ្កាបបទល្មើសនេសាទ កំពុងធ្វើសកម្មភាពនេសាទជាក់ស្ដែង រិបអូសឧបករណ៍បទល្មើស និងសម្ភារផ្សេងៗ ព្រមទាំងឃាត់ខ្លួនជនប្រព្រិត្តបទល្មើសជាក់ស្ដែង៤១នាក់ មកសាកសួរនៅខេត្តកំពងុឆ្នាំង។

ប្រតិបត្តិការនេះអនវត្តន៍ឡើងកាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅបឹងទន្លេសាប ស្ថិតក្នុងភូមិរាំងទិល និងភូមិព្រែក ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

ប្រភពព័ត៌មានពីកំលាំងចំរុះគណៈកមាធិការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសនេសាទនៅបឹងទន្លេសាបបានឲ្យដឹកថា កិច្ចប្រតិបត្តិការនេះដឹកនាំដោយលោក សៅ វណ្ណសីរីវុទ្ធ អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លទ្ធផលការចុះបង្រ្កាបបទល្មើសនេសាទជាក់ស្ដែង ដោយប្រើប្រាសឧបករណ៍ប្រភេទ(អួនហ៊ុំ និងអួនកែច្នៃ)ចំនួន ០៦វង់ រួមទាំងវត្ថុតាងនិងសម្ភារផ្សេងៗ ក្នុងនោះក៍បានឃាត់ខ្លួនជនប្រព្រិត្តបទល្មើនេសាទជាក់ស្ដែងចំនួន ៣៤នាក់។

ប្រភពខាងលើបន្តថា ក្នុងកិច្ចប្រតិបត្តិនោះដែរ មានផ្ទុះអាវុធច្រើនគ្រាប់ដើម្បីការពារខ្លួន ខណៈដែលក្រុមជនល្មើសប្រព្រិត្តបទល្មើសនេសាទទាំងនោះ នាំគ្នាមកច្រើនអ្នកដោយមានទាំងដាវសាម៉ូរ៉ៃក្នុងដៃបែបចង់តដៃផងនោះ និងមានគោលបំណងមករារាំងសមត្តកិច្ចនិងទាំងរំដោះយកបក្ខពួកថែមទៀត។

ប្រភពដដែលបន្តទៀតថា ចំពោះវត្ថុតាងរួមមាន(សាច់អួន.កាណូត.ទូក) និងសម្ភារផ្សេងៗ។ល។ ត្រូវបានបញ្ជូនយកទៅរក្សាទុកនៅខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង រីឯជនប្រព្រិត្តបទល្មើសនេសាទជាក់ស្ដែងបាននឹងកំពុងចាប់ផ្ដើមសាកសួរ នៅវេលាម៉ោង៩និង៣០នាទីយប់ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧ នៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ៕ ប៉ឹម ពិន

ឃាត់អ្នកនេសាទ (1) copy ឃាត់អ្នកនេសាទ (3) copy ឃាត់អ្នកនេសាទ (4) copy ឃាត់អ្នកនេសាទ (5) copy ឃាត់អ្នកនេសាទ (6) copy ឃាត់អ្នកនេសាទ (7) copy ឃាត់អ្នកនេសាទ (8) copy ឃាត់អ្នកនេសាទ (9) copy ឃាត់អ្នកនេសាទ (10) copy


ចែករំលែក៖