ព័ត៌មានទាន់ហេតុការណ៍៖

ខណ្ឌចំការមនរៀបចំសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ របស់អធិការដ្ឋាននគរបាលខណ្ឌចំការមន

ចែករំលែក៖

ភ្នំពេញ៖ នាព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ នៅខណ្ឌចំការមនមានរៀងចំពីធីសន្និបាតបូកសរុបលទ្ធផលអនុវត្តការងារឆ្នាំ២០១៦ និងទិសដៅការងារឆ្នាំ២០១៧ ក្រោមអធិបតីភាពឧត្តមសេនីយ៍ត្រី ស៊ីម វុទ្ធី ស្នងការរងនគរបាលរាធានីភ្នំពេញ និងចូលរួមដោយលោកអភិបាលខណ្ឌ អធិការនគរបាលខណ្ឌចំការមន ព្រមទាំងនាយនគរបាលប៉ុស្តិ៍គ្រប់ប៉ុស្តិ៍ក្នុងខណ្ឌចំការមន។

នៅក្នុងឱកាសនោះលោក យិន សាន អធិការនគរបាលខណ្ឌចំការមនបានឡើងអានរបាយការណ៍សភាពការងារសន្តិសុខសណ្តាប់ធ្នាប់ក្នុងខណ្ឌចំការមនដែលកម្លាំងនគរបាលខណ្ឌបានអនុវត្តដោយជោគជ័យនាឆ្នាំ២០១៦កន្លងមក។

ជាមួយគ្នានេះដែរ ក្នុងរបាយការណ៍នេះក៏បានបញ្ជាក់ពីការលំបាកនិងការងារស្រួលមួយចំនួនដែលកម្លាំងនគរបាលប៉ុស្តិ៍នីមួយៗអនុវត្តក្នុងមូលដ្ឋានរបស់ខ្លួនជូនអង្គសន្និបាតបានជ្រាបផងដែរ។

បន្ទាប់មកលោក ព្រុំ សំខាន់ អភិបាលនៃគណៈអភិបាលខណ្ឌចំការមនបានឡើងមានមតិបូកសរុបអំពីការងាររបស់ខណ្ឌចំការមនអនុវត្តបាននាឆ្នាំ២០១៦ និងលើកទិសដៅអនុវត្តសម្រាប់ឆ្នាំ២០១៧ បន្តទៀត។

ជាមួយគ្នានេះដែរ លោកឧត្តមសេនីយ៍ត្រី ស៊ីម វុទ្ធី ស្នងការរងនគរបាលរាធានីភ្នំពេញបានឡើងមានមតិផ្តាំផ្ញើចំពោះនាយ និងពលនគរបាលខណ្ឌចំការមនទាំងអស់ត្រូវតែយកចិត្តទុកដាក់ក្នុងការបំពេញភារកិច្ចរក្សាសន្តិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យបានល្អ និងជំរុញឲ្យតាមបណ្តាប៉ុស្តិ៍នគរបាលនីមួយៗខិតខំបង្ក្រាបគ្រឿងញៀន អំពើចោរកម្ម និងល្បែងស៊ីសងឲ្យអស់។

ក្រោយមកក៏មានពិធីបំពាក់ឋានន្តរស័ក្តិជូនមន្ត្រីនគរបាលក្នុងខណ្ឌ ព្រមទាំងផ្តល់ថវិកាសម្រាប់មន្ត្រីនគរបាលប៉ុស្តិ៍មានស្នាដៃល្អប្រចាំឆ្នាំ២០១៦ ដែលមានប៉ុស្តិ៍នគរបាលបឹងត្របែក  ផ្សារដើមថ្កូវ និងទំនប់ទឹក ដោយក្នុងម្នាក់ៗ៥០ម៉ឺនរៀលផ្តល់ដោយលោក ព្រុំ សំខាន់ អភិបាលខណ្ឌចំការមន៕ ស រស្មី

unnamed (1) unnamed (2) unnamed (3) unnamed (4) unnamed (5) unnamed (6) unnamed (7) unnamed (8) unnamed


ចែករំលែក៖