ប៉ោយប៉ែត៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ខណៈដែលកម្មករសំណង់ប្រទះឃើញសាកសពជនបរទេសម្នាក់ ស្ថិតនៅក្រោមឡៅតឿអគារកម្ពស់៥ជាន់កំពុងសាងសង់ ។
សមត្ថកិច្ចដែលចុះពិនិត្យកន្លែងកើតហេតុ បានសន្និដ្ឋានបឋមថា សាកសពជនបរទេសនេះ ទំនងមិនស្នាក់នៅកន្លែងកើតហេតុ ឬត្រូវគេធ្វើឃាតនៅកន្លែងប្រទះឃើញសពនេះឡើយ ។ សាកសពមានសភាពស្លេកស្លាំងទៅហើយ ដែលទំនងជាឃាតកសម្លាប់ទៅទីតាំងផ្សេង ហើយយកមកសាកសពមកទម្លាក់ចោលនៅទីតាំងខាងលើនេះ ។
សមត្ថកិច្ចនៅមិនទាន់ស្គាល់អត្តសញ្ញាណសពនៅឡើយទេ ហើយទំនងជាជនបរទេសថែមទៀតផង ៕ វណ្ណា