ភ្នំពេញ៖លោក គី តិច ជាមេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៦ ខែមករា នេះ បានចូលមកកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីការពារបណ្តឹងប្តឹងលោកសម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ពីបទបរិហារកេរ្តិ៍ជាសាធារណៈ ដោយទាមទារសំណងជំងឺចិត្តចំនួន៤ពាន់លានរៀល ឬស្មើនឹងមួយលានដុល្លារ ដោយភ្ជាប់យកករណីដែលលោកសម រង្ស៊ី បានចោទប្រកាន់សម្តេចតេជោ ថា បានសូកប្រាក់កញ្ញាធី សុវណ្ណថា ចំនួនមួយលានដុល្លារ ។
សំណុំរឿងនេះ ស្ថិតក្រោមចំណាត់ការរបស់លោកសៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ៕ ចេស្តា