ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្តក្រចេះរំពឹងថានឹងមានកំណើនភ្ញៀវទេសចរក្នុងពេលបុណ្យចូលឆ្នាំចិនឆ្នាំនេះ

ចែករំលែក៖

ខេត្តក្រចេះ៖ នៅក្នុងឱកាសបុណ្យចូល ឆ្នាំចិនឆ្នាំនេះអាជ្ញាធរខេត្តក្រចេះរំពឹងថា ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលមក សម្រាកលេងកម្សាន្តនឹងមានការកើន ឡើងជាងឆ្នាំមុនៗ។ នេះបើតាមការអះ អាងរបស់លោក ខណ្ឌ ចំណាន អភិបាល រងខេត្ត និងជាប្រធានក្រុមប្រចាំការ គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍តំបន់ ទេសចរណ៍សត្វផ្សោតទន្លេមេគង្គក្រចេះ។

លោកអភិបាលរងខេត្តបានបញ្ជាក់ថា សក្ដានុពលទេសចរណ៍ខេត្តក្រចេះគឺមានតំបន់ទេសចរណ៍អន្លង់សត្វផ្សោត និង ទឹកជួរកាំពី ក្នុងនោះតំបន់អន្លង់សត្វផ្សោត មានដល់ទៅ៩កន្លែង ហើយអន្លង់ផ្សោតធំ ជាងគេនិងមានផ្សោតរស់នៅច្រើនជាងគេ គឺអន្លង់ផ្សោតកាំពី ដែលទាក់ទាញភ្ញៀវ ទេសចរមកទស្សនាគ្រប់រដូវ ជាពិសេស ភ្ញៀវអន្តរជាតិ។

លោកអភិបាលរងខេត្តបានបញ្ជាក់ទៀត ថា ភ្ញៀវដែលមកទស្សនាសត្វផ្សោតអាច ទស្សនាបានដោយរីករាយដោយជិះទូក លេងនៅលើផ្ទៃទឹកទន្លេមេគង្គ ថតផ្ដិត រូបសត្វផ្សោត និងគយគន់ទេសភាពស្រស់ ស្អាតប្លែកភ្នែក។

លោក ឈ្នាង លន់ តំណាងសហគមន៍ ទូកទេសចរណ៍បានឲ្យដឹងថា មិនមានការ ដំឡើងថ្លៃសេវាដឹកជញ្ជូនភ្ញៀវទៅទស្សនា សត្វផ្សោតនោះទេទាំងថ្ងៃបុណ្យ និងថ្ងៃ ធម្មតា។ សម្រាប់ភ្ញៀវជាតិដែលមានគ្នា ចាប់ពី៥នាក់ឡើងទៅ គឺ៤ម៉ឺនរៀលក្នុង មួយម៉ោង ចំណែកភ្ញៀវអន្តរជាតិ បើ ទៅពីរនាក់ គឺម្នាក់៩ដុល្លារក្នុង១ម៉ោង ហើយបើចាប់ពី៥នាក់ឡើងទៅ គឺម្នាក់៧ ដុល្លារក្នុង១ម៉ោង។

ក្រុមអាជីវករលក់វត្ថុអនុស្សាវរីយ៍ បានឲ្យដឹងថា បច្ចុប្បន្នពួកគេលក់ដាច់ជាង ពីមុនដោយភ្ញៀវជាតិងាកមកចាប់អារម្មណ៍ ច្រើនថែមទាំងមានភ្ញៀវនៅតាមបណ្ដាខេត្ត នានាទូទាំងព្រះរាជាណាចក្រកម្ពុជាកុម្ម៉ង់ ឲ្យធ្វើជាច្រើនថែមទៀតផង ដែលលក់ក្នុង តម្លៃសមរម្យជូនទាំងភ្ញៀវជាតិនិងអន្តរជាតិ។

ដោយឡែកសម្រាប់ផ្នែកសេវាកម្មម្ហូប អាហារនៅរមណីយដ្ឋានទឹកជួរកាំពី ឯណោះវិញក៏មិនមានការប្រែប្រួលអំពី តម្លៃផងដែរ គឺលក់ក្នុងតម្លៃធម្មតា នេះបើ តាមការអះអាងរបស់ក្រុមអ្នកលក់ម្ហូប អាហារ។

លោក សៀន គិន នាយខណ្ឌរដ្ឋបាល ជលផលក្រចេះបានឲ្យដឹងថា ទន្ទឹមនឹងការ មានអំណរចំពោះកំណើនទេសចរ លោក ក៏បារម្ភអំពីបញ្ហាដែលបង្កឲ្យមានផលប៉ះ ពាល់ និងការរំខានដល់បញ្ហាសុខភាព សុវត្ថិភាព និងការរស់នៅរបស់សត្វផ្សោត នៅក្នុងអន្លង់កាំពីផងដែរ ដែលកើតឡើង ដោយការបំពងសំឡេងខ្លាំងបញ្ហាកង្វះ អនាម័យ ការបោះចោលកាកសំណល់រឹង រាវ ប្លាស្ទិក និងក្រដាសវេចខ្ចប់ ជាដើម ចូលទៅក្នុងទឹក។

លោក ខណ្ឌ ចំណាន អភិបាលរងខេត្ត និងជាប្រធានក្រុមប្រចាំការគណៈកម្មការ អភិរក្ស និងអភិវឌ្ឍន៍តំបន់ទេសចរណ៍សត្វ ផ្សោតទន្លេមេគង្គក្រចេះបានបញ្ជាក់ បន្ថែមថា គណៈកម្មការអភិរក្ស និងអភិវឌ្ឍន៍ តំបន់ទេសចរណ៍បានចុះអប់រំផ្សព្វផ្សាយ ផងដែរអំពីសុវត្ថិភាពភ្ញៀវទេសចរ អនា ម័យ និងតម្លៃសេវាកម្មផ្សេងៗ ដើម្បីចៀស វាងការអាក់អន់ស្រពន់ចិត្តពីសំណាក់ភ្ញៀវ ទេសចរ៕ ហេង សូរិយា

abc abc (1)


ចែករំលែក៖