ខេត្តព្រៃវែង ៖ យុវជនត្រូវសិក្សាពីប្រវត្តិសាស្ត្ររបស់ខ្លួនឱ្យបានច្បាស់លាស់ជា ពិសេសរឿងរ៉ាវដែលកើតឡើងនៅក្នុង របបកម្ពុជាប្រជាធិបតេយ្យដើម្បីចៀសវាង ការប្រព្រឹត្តកំហុសច្រំដែលជាន់ដានប្រវត្តិសាស្ត្រនាំឱ្យបាត់បងជីវិតប្រជាជន ហើយខឿនសេដ្ឋកិច្ចជាតិ ត្រូវបានបំផ្លិចបំផ្លាញ ដូចពីអតីតកាល ។ នេះជាការលើកឡើងរបស់លោក នេត្រ ភក្ត្រា មន្ត្រី នាំពាក្យនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៧ នៅចំពោះ មុខយុវសិស្សមកពីវិទ្យាល័យព្រះអង្គឌួងជិតខេត្តព្រៃ វែងជិត៤០០ ដែលមកទស្សនកិច្ចសិក្សាឈ្វេងយល់ពីការជំនុំជម្រះក្តីលើអតីតមេដឹកនាំខ្មែរក្រហម ។
លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការជំនុំជម្រះក្តីលើឧក្រិដ្ឋកម្មដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម ដើម្បីរកអ្នក ទទូលខុសត្រូវលើឧក្រិដ្ឋកម្ម ផ្តល់យុត្តិធម៌ជូនជនរងគ្រោះដែលបានស្លាប់បាត់បង់ ជីវិត និងអ្នកដែលកំពុងរស់រានមានជីវិតពី របបខ្មែរក្រហម ព្រមទាំងចូលរួមស្វែងរក ការពិតជូនមនុស្សជាតិទាំងមូលថាតើមាន អ្វីកើតឡើងពិតប្រាកដក្នុងរបបនេះបានជា ធ្វើឱ្យមនុស្សយ៉ាងហោចណាស់ចន្លោះពី ១,៧លានទៅ២,២លាននាក់ស្លាប់បាត់ បង់ជីវិត ។ លោកបន្តថាការចងចាំអំពីប្រវត្តិសាស្ត្រកម្ពុជាក៏ ជាផ្នែកមួយដែលជួយឱ្យសិស្សានុសិស្សបានយល់ដឹងកាន់តែស៊ី ជម្រៅបន្ថែមពីលើរឿងរ៉ាវដែលឪពុកម្តាយ និងជីដូនជីតារបស់ខ្លួនដែលហែលឆ្លងកាត់ និយាយប្រាប់ ។
ជាមួយគ្នានេះលោក នេត្រ ភក្រ្តា ក៏បានលើកទឹកចិត្តដល់ជនរងគ្រោះនៃរបបខ្មែរ ក្រហមជួយនិយាយបន្ត និងផ្សព្វផ្សាយពីរឿងរ៉ាវដែលគាត់បានជួបប្រទះនៅក្នុងរបបខ្មែរក្រហមជូនដល់ក្មេងៗជំនាន់ក្រោយដើម្បី ចងចាំ ទោះបីជាការរំលឹករឿងរ៉ាវនេះធ្វើ ឱ្យពលរដ្ឋមួយចំនួនឈឺចាប់ក៏ដោយ ។
បន្ទាប់ពីបានទស្សនាខ្សែវីដេអូឯកសារ អំពីដំណើរការជំនុំជម្រះក្តីលើសំណុំរឿង ០០២/០២ ប្រឆាំងនឹងជនជាប់ចោទ នួន ជា និងខៀវ សំផន និងបទបង្ហាញដោយ មន្ត្រីផ្នែកកិច្ចការសាធារណៈសិស្សានុសិស្សវិទ្យាល័យព្រះអង្គឌួងបានបន្តដំណើរទស្សនកិច្ចសិក្សារបស់ខ្លួនទៅកាន់សារមន្ទីរ ប្រល័យពូជសាសន៍ទួលស្លែង និងវាល ពិឃាតជើងឯក ដើម្បីឈ្វេងយល់ថាតើ ហេតុអ្វីបានជាខ្មែរក្រហមបង្កើតមន្ទីរសន្តិសុខ និងកន្លែងសម្លាប់មនុស្សនៅទូទាំង ប្រទេស ។
ដំណើរទស្សនកិច្ចដែលសិស្ស ឡោ វឌ្ឍនា ក៏ដូចជាសិស្សានុសិស្សផ្សេងទៀត គូសបញ្ជាក់ថាពិតជាបានផ្តល់នូវផល ប្រយោជន៍យ៉ាងច្រើនដល់ការសិក្សាផ្នែក មុខវិទ្យាប្រវត្តិសាស្ត្រនិងពង្រឹងការយល់ ដឹងទូទៅនៃប្រវត្តិសាស្ត្រកម្ពុជាប្រជាធិប តេយ្យ ក៏ដូចជាបានពង្រឹងការចងចាំរបស់យុវជនផងដែរ។ រីឯសម្ភារ ព័ត៌មានផ្សេងៗដែលបានចែកជូនដល់សិស្សានុសិស្សគឺជាឯកសារពិគ្រោះដ៏មានសារសំខាន់ដើម្បី ពង្រឹងចំណេះដឹងជាពិសេសលើដំណើរការជំនុំជម្រះក្តីលើអតីតមេដឹកនាំជាន់ខ្ពស់ខ្មែរ ក្រហម និងអ្នកទទួលខុស ត្រូវខ្ពស់ក្នុង ឧក្រិដ្ឋកម្មធ្ងន់ធ្ងរបំផុតដែលបានប្រព្រឹត្ត ចន្លោះពីថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ៕ សហការី