ព័ត៌មានទាន់ហេតុការណ៍៖

ខឹងប្រពន្ធចេះតែជួបប្រុសឈ្មោលញឹកញាប់ពេកទិញសាំងបម្រុងដុតបន្ទប់ជួល ប្រជាការពារចាប់ជាប់

ចែករំលែក៖

ភ្នំពេញ៖បុរសម្នាក់កើតក្តីប្រច័ណ្ឌរហូត តាមទាន់ប្រពន្ធណាត់ជួបប្រុសសហាយជាញឹកញាប់និងដោយទំនងទ្រាំមិនបាន វាយប្រពន្ធពរមទាំង គំរាមដុតបន្ទប់ជួលទៀតតែ ត្រូវបានប្រជាការពារភូមិ ចាប់ប្រគល់ឱ្យសមត្ថកិច្ចធ្វើការអបរំ កាលពីវេលាម៉ោង១និង១៥នាទីរសៀល ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ នៅចំណុចបន្ទាប់ជួល ក្រុមទី១ ភូមិទី២ សង្កាយ់ច្រាំងចំរេះទី១ ខណ្ឌឬស្សីកែវ ។

បុរសរូបនេះ មានឈ្មោះ ឃីម នី អាយុ ២៥ឆ្នាំ មានមុខរបរកម្មករលីសែងត្រី មានស្រុកកំណើតនៅភូមិត្រពាំងខ្យង ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត មានប្រពន្ធឈ្មោះ សុភា រី អាយុ ៣៨ឆ្នាំ មានមុខរបរនៅផ្ទះ ជាស្ត្រីមេម៉ាយប្តីលែង អ្នកទាំង ២ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើទើបបានគ្នាជាប្តីប្រពន្ធមិនរៀបការជាង៧ខែប៉ុណ្ណោះ ។

ស្ត្រីខាងលើ បានឱ្យដឹងថា រូបគេ និងប្តីនោះ មិនបានរៀបការត្រឹមត្រូវនោះទេ តាមរយៈជួបគ្នាជាមួយមិត្តភក្ដិ ដើរលេងជាមួយគ្នា។ តាំងពីគាត់ចាប់ដៃរួមរស់ជាប្តីប្រពន្ធមក ឧស្សាហ៍ឈ្លោះប្រកែកគ្នាជារៀងរាល់ថ្ងៃ ដោយសារប្តីប្រច័ណ្ឌពេករហូតចោទគាត់ថាគាត់មិនស្មោះត្រង់នឹងប្តី ការពិតគាត់មិនមានគំនិតដូចប្តីចោទប្រកាន់នោះទេ។

ចំណែកបុរសចាប្តីវិញបាននិយាយថា ប្រពន្ធគាត់មិនត្រង់ជាមួយគាត់ទេ ដោយចេះតែមានប្រុសលួចលាក់ពីភ្នែកគាត់រហូត។គាត់ថាកន្លងមកគាត់ធ្លាប់បានទាន់នៅជាមួយប្រុស ២ទៅ៣លើកមកហើយ ទើបធ្វើឱ្យគាត់មានភាពម៉ួរម៉ៅ និងប្រច័ណ្ឌវាយឈ្លោះប្រកែករហូតចង់ដុតបន្ទប់ជួលបែបនេះ ។

សាក្សីនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ មុនពេលហូបបាយថ្ងៃត្រង់ ស្ត្រីជាប្រពន្ធបានប្រើប្តីឱ្យទៅទិញទឹកកកមកហូប តែប្តីមិនព្រមទៅ ធ្វើឱ្យមានការឈ្លោះប្រកែកគ្នា តឹងមាត់តឹងកដោយបុរសជាប្តី បាននិយាយថា យប់ម៉ិញពីណាគេមកគោះទ្វារបន្ទប់ជួល នៅពេលកំពុងដេក? ពេលឮបែបនេះ ស្ត្រីជាប្រពន្ធបានខឹងប្តីយ៉ាងខ្លាំង ក៏មានការឈ្លោះប្រកែកគ្នាខ្លាំងៗ។ ខណៈនោះដែរ បុរសជាប្តីស្ទុះទៅវាយប្រពន្ធមួយដៃ មួយជើងរួចបានរត់ទៅយកសាំងកន្លះលីត្រដែលលក់នៅក្បែរកន្លែងកើតហេតុដើម្បីគំរាមរកដុតបន្ទប់ជួល តែភ្លាមៗនោះ ត្រូវបានគេរាយការណ៍ ទៅកម្លាំងប្រជាការពារភូមិ ចាប់ប្រគល់ឱ្យសមត្ថកិច្ចបុស្តិ៍នគរបាលរដ្ឋាបាលច្រាំងចំរេះទី១ ធ្វើការអប់រំ៕ ប្រាថ្នា

Untitled-1


ចែករំលែក៖