ព័ត៌មានទាន់ហេតុការណ៍៖

ប្រចណ្ឌប្រពន្ធនិយាយជាមួយមនុស្សប្រុស ទាញស្បែកជើងកែងវាយក្បាលដេរ៣ថ្នេរ

ចែករំលែក៖

 

ខេត្តស្វាយរៀង៖ ស្ត្រីជាប្រពន្ធបានរងរបួសបែកក្បាល ដោយត្រូវគ្រូពេទ្យដេរអស់៣ថ្នេរ ខណៈដែលបុរសជាប្ដីមានការប្រចណ្ឌទៅលើអ្នកផ្សេង ហើយបានប្រើហិង្សា យកស្បែកជើងកែងវាយយ៉ាងសន្ធាប់កាលពីវេលាម៉ោង៨យប់ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៧ ស្ថិតក្នុងភូមិគគី ឃុំគគី ស្រុករមាសហែក ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យបង្កហេតុមានឈ្មោះ ឡឹក លីហ៊ាន អាយុ៤០ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិវត្តឃុំ ត្រស់ស្រុករមាសហែក ខេត្ត ស្វាយរៀង ខណៈក្រោយកើតហេតុបានរត់គេចខ្លួនភ្លាមៗ។

រីឯស្ត្រីរងគ្រោះជាប្រពន្ធមានឈ្មោះ កែវ សុផល អាយុ៣១ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិគគី ឃុំគគីរ ស្រុករមាសហែក ក្រោយពីត្រូវប្ដីប្រើហិង្សាត្រូវបានអ្នកភូមិ និងក្រុមគ្រួសារដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកដោយត្រូវគ្រូពេទ្យដេរក្បាលអស់៣ថ្នេរ។

តាមសាក្សីបានអោយដឹងថា មុនកើតហេតុឃើញប្ដីប្រពន្ធមានជម្លោះពាក្យសំដីនឹងគ្នាយ៉ាងខ្លាំង ដោយមានចិត្តប្រចណ្ឌប្រពន្ធ និយាយជាមួយអ្នកភូមិប្រមាណ១៥នាទី ក្រោយមកស្រាប់តែបុរសជាប្ដីបានទាញយកស្បែកជើងកែងរបស់ប្រពន្ធមកវាយយ៉ាងសន្ធាប់បណ្ដាលអោយបែកក្បាល អ្នកភូមិជួយ បន្ទាប់ពីប្រើហិង្សារួចមក បុរសជាប្ដីបានរត់គេចខ្លួនភ្លាមៗ។

ស្ត្រីជាប្រពន្ធត្រូវបានដឹកមកសង្គ្រោះនៅមន្ទីរពេទ្យ រីឯបុរសសង្ស័យជាប្ដីត្រូវបានសមត្ថកិច្ចស្រាវជ្រាវដើម្បីស្វែងរកឃាត់ខ្លួនផងដែរ ៕ យឹម សុថាន

as (1) copy as (2) copy as (3) copy


ចែករំលែក៖