ភ្នំពេញ៖ កម្លាំងនគរបាលផ្នែកស្រាវជ្រាវរបស់អធិការដ្ឋានខណ្ឌឫស្សីកែវ បានសហការជាមួយនគរបាលប៉ុស្តិ៍ច្រាំងចំរេះ១ ឃាត់ខ្លួនយុវជន២នាក់ដោយរកឃើញថ្នាំញៀន៩កញ្ចប់រួចកសាងសំណុំរឿងបញ្ជូនមកខណ្ឌឫស្សីកែវ ចាត់ការបន្ត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងចែកចាយនៅក្នុងមូលដ្ឋានផងដែរ។
ការឃាត់ខ្លួនយុវជនខាងលើនេះ ធ្វើឡើងនៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ វេលាម៉ោង១១និង៤០នាទីព្រឹក ស្ថិតនៅចំណុចក្រុម២ ភូមិ២ សង្កាត់ច្រាំងចំរេះ១។
ជនសង្ស័យទី១ ឈ្មោះឡាប សាលីម ភេទប្រុស អាយុ២១ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិផ្សារតូច សង្កាត់ទួលសង្កែ និងទី២ឈ្មោះឯល ទៀត ភេទប្រុស អាយុ២៦ឆ្នាំ ស្នាក់នៅសង្កាត់ច្រាំងចំរេះ១ ហើយក្នុងនោះ ថ្នាំញៀនប្រភេទក្រាម ពណ៌ស ចំនួន៩កញ្ចប់ និងឧបករណ៍ ប្រើប្រាស់មួយចំនួនទៀត។
សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង២នាក់ ជាមុខសញ្ញាប្រើប្រាស់ថ្នាំញៀន និងចែកចាយហើយ កម្លាំងនគរបាលបានស្រាវជ្រាវយូមកហើយដែរ ទើបឈានដល់ការឃាត់ខ្លួន និងថ្នាំញៀននេះ។
សមត្ថកិច្ចបានឱ្យដឹងថា បញ្ហាគ្រឿងញៀននេះ កម្លាំងនគរបាលខណ្ឌឫស្សីកែវ នៅតែបន្តធ្វើរហូតហើយ សូមឱ្យបងប្អូនចូលរួមសហការនិងផ្តល់ព័ត៌មានដើម្បីឈានដល់ការបង្រ្កាបជនល្មើសទាំងនោះ ៕ អរុណរះ