ភ្នំពេញ : ជនសង្ស័យម្នាក់ត្រូវត្រូវប្រជាពលរដ្នចាប់ បាននាំគ្នាវាយទើបប្រគល់ឲ្យនគរបាលបុ៉ស្តិ៍ទន្លេបាសាក់ឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពឆក់ទួរសព្ទ័ដៃ១គ្រឿងពីនបុរសម្នាក់ជាជាតិហ្វីលីពីនមិនបានសម្រេច បង្កការភា្ញក់ផ្អើលកាលវេលាមោ៉ង៩និង៣០យប់ ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៧ តាមបណ្ដោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ខណ្ឌ៧មករា រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ សោម ពិសិដ្ន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅផ្ទះនៅម្ដុំច្បារអំពៅ ខណ្ឌច្បារអំពៅ ។ ជនរងគ្រោះឈ្មោះ FAJARDORKYCHRISTOPHER ភេទស្រីអាយុ៣៦ឆ្នាំ ជាជនជាតិហ្វីលីពីន ស្នាក់ផ្ទះ២៥៧ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។
បើតាមប្រភពពត៌មានពីជនរងគ្រោះបានប្រាប់អោយដឹងថាមុនដោយមុនកើតគាត់បានដើរទៅទិញម្ហបយកមកផ្ទះខណះពេលមកដល់ចំណុចផ្លូវកើតហេតុខាងលើក៏ស្រាប់តែមានជនសង្ស័យ២នាក់មូ៉តូ១គ្រឿងខ្លួនជិះមូ៉តូម៉ាកc125ពណ៍ខ្មៅ អត់ពាក់ស្លាកលេខស្របទិសគ្នាមកពីក្រោយក៏ធ្វើសកម្មភាពឆក់ទួរសព័្ទដៃ១គ្រឿងពីជនរងគ្រោះដែលចក់ទួរសព្ទ័ពីក្រោយបានសម្រេចភ្លាមៗនោះ ក៏ត្រូវមានអ្នកធ្វើដំណើរតាមផ្លូវនឹងជនរងគ្រោះបានដេញតាមពីក្រោយធ្វើអោយក្រុមជនសង្ស័យភ័យបណ្ដោយអោយដួលមូ៉តូក៏ត្រូវប្រជាពលរដ្នដេញចាប់បានខណះនោះក៏ត្រូវនគរបាលបុ៉ស្តិ៍ទន្លេបាសាក់បានមកដល់ផងដែលក៏បាននាំខ្លួនជនសង្ស័យម្នាក់យកទៅបុ៉ស្តិ៍ទន្លេបាសាក់ដើម្បើសួរនាំ។ ចំណែកជនសង្ស័យម្នាក់ទៀតលើកមូ៉តូជិះគេចខ្លួនបាត់សម្រោលតែមង្ត។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនគរបាលកបុ៉ស្តិ៍ទន្លេបាសាក់នាំមកឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌចំការមនដើម្បីសួនាំចាត់ការតាមនីតិវិធី ៕ ស រស្មី