ព័ត៌មានទាន់ហេតុការណ៍៖

ខឹងម្តាយស្តីបន្ទោសបុរសម្នាក់បានសម្រេចចិត្តដោយចងកសម្លាប់ខ្លួន

ចែករំលែក៖

 

ភ្នំពេញ៖ ប្រជាពលរដ្ឋបានប្រទះឃើញបុរសម្នាក់ចង់ ក សម្លាប់ខ្លួនដោយយកខ្សែភ្លើងចងជាប់នឹងដើមឈើ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង០០នាទីព្រឹក ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៧ ចំណុចដីឡូត៍ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ប៉ាត់ រតនាហៅអាវ៉ា អាយុ៣០ឆ្នាំ រស់នៅផ្ទះលេខ១២B ភូមិកើតហេតុខាងលើ មានម្តាយឈ្មោះ ប៉ាត់ វាសនា អាយុ៤៨ឆ្នាំ មុខរបរអ្នកសម្តែងល្ខោន និងលក់ដូរ។

នៅមុខពេលកើតហេតុ កាលពេលយប់ម៉ោងប្រហែលជា៨ទៅ៩ ត្រូវបានម្តាយស្តីបន្ទោសអោយរឿងមិនរកការងារធ្វើ គិតតែដើរលេងហ្គេមណេត ដើរបាត់ៗពីផ្ទះ បន្ទាប់ពីម្តាយបានស្តីបន្ទោសហើយនោះ ជនរងគ្រោះបានឆ្លើយតបនឹងម្តាយថា ស្តីបន្ទោសអោយហើយទៅរួចក៏ចាកចេញពីផ្ទះបាត់រួចក៏បង្ហោះសារបណ្តាំមួយនៅលើ Facebookថា “RIP វាជិតដល់ពេលសំរាប់ខ្ញុំហើយ ថ្ងៃណាមួយនាក់គ្រប់គ្នានឹងយល់ពីអារម្មណ៍របស់ខ្ញុំ នៅពេលណាមួយពេលវេលាមកដល់ នាក់នឹងដឹងច្បាស់ថាអ្វីទៅសំខាន់ជាងលុយ ដែលអ្នកខំកេងទុក ហើយអ្វីដែលខ្ញុំអាចធ្វើបាននោះគឺអោយសំណងនោះទៅ លោក ទាំងអស់ ក្រុមគ្រួសារទាំងអស់មិនបាច់ចំណាយមួយរៀលណាឡើយសំរាប់ធ្វើ…អោយខ្ញុំ» ។ លុះដល់ព្រឹកឡើងវេលាម៉ោងកើតហេតុខាងលើស្រាប់តែប្រជាពលរដ្ឋនៅជិតផ្ទះប្រាប់ថាឃើញជនរងគ្រោះចងកស្លាប់នៅក្រោមដើមក្រខុបតែម្តង។

ពាក់ព័ន្ធនឹងករណីលើនេះ តាមជំនាញកោសល្យវិច័យពិនិត្យមិនមានពាក់ព័ន្ធនឹងករណីឃាតកម្មនោះទេ។

ក្រោយមកសមត្ថកិច្ចបានធ្វើបាយការណ៍ប្រគល់អោយគ្រួសារសពធ្វើបុណ្យតាមប្រពៃណី៕ សុខា សែនជ័យ

image1 image2


ចែករំលែក៖