ព័ត៌មានទាន់ហេតុការណ៍៖

Southampton ទិញបានខ្សែប្រយុទ្ធ Gabbiadini ក្លិប Napoli

ចែករំលែក៖

ក្លិបនៅក្របខ័ណ្ឌកំពូលអង់គ្លេស Southampton បានព្រមព្រៀងទិញខ្សែ ប្រយុទ្ធ Manolo Gabbiadini ក្នុងតម្លៃខ្លួនប្រមាណ១៤លានផោនពីក្លិបនៅក្របខ័ណ្ឌកំពូលអុីតាលី Napoli ។

កីឡាករវ័យ២៥ឆ្នាំរូបនេះបានធ្វើតេស្តសុខភាពរួចរាល់នៅក្លិបដើម្បីត្រៀមលេងនៅអង់គ្លេស Premier League សម្រាប់ចុង សប្តាហ៍នេះ ។

ខ្សែប្រយុទ្ធសញ្ជាតិអុីតាលី Gabbiadini ធ្លាប់លេងឲ្យក្រុមជម្រើសជាតិអុីតាលីបាន៦ប្រកួត មុនផ្ទេរមកលេងនៅក្លិប Napoli ពីក្លិប Sampdoria កាលពីឆ្នាំ២០១៥ និង រកគ្រាប់បាល់បានចំនួន១៥គ្រាប់សម្រាប់ការបង្ហាញខ្លួនចំនួន៥៥ប្រកួត។

គួរបញ្ជាក់ថា កីឡាករ Gabbiadini បានប្រឹងប្រែងយកតំណែងលេងជម្រើសដំបូងសម្រាប់ក្លិបក្រោយពីមិនបានចូលលេង ដំបូងចាប់តាំងពីខែវិច្ឆិកា ឆ្នាំ២០១៦។ ក្លិប Southampton កំពុងសម្លឹងមើលរកខ្សែ ប្រយុទ្ធបន្ថែម ខណៈដែលកីឡាករ Charlie Austin នឹងត្រូវអវត្តមានលេង៣ខែបន្ថែមទៀតដោយសាររបួសស្មា និងរដូវទិញដូរ កីឡាករកាន់តែខិតជិតបញ្ចប់ទៅហើយនោះ ៕

Gabbiadini


ចែករំលែក៖