ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តសាំយ៉ុង១៥កៅអីមួយគ្រឿងត្រូវភ្លើងឆេះខូចខាតទាំងស្រុង ខណៈចតនៅស្ងៀម

ចែករំលែក៖

 
ខេត្តព្រះសីហនុ : រថយន្តប្រភេទសាំយ៉ុង15កៅអី១គ្រឿង ត្រូវបានព្រះអាគ្គីលេបត្របាក់បណ្តាលឲ្យខូចខាតទាំងស្រុង ក្នុងខណៈពេលដែលរថយន្តនោះកំពុងចតស្ងៀមនៅផ្ទះ ក្រោយពេលពីសំរាកពីកាងារ ។

ហេតុការណ៍នេះ បានកើតមានឡើងកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង៨និង២៥នាទីយប់ នៅភូមិអូចំណារ ឃុំអូឧកញ្ញ៉ាហេង ស្រុកព្រៃនប ខេត្តព្រះសីហនុ ។

តាមប្រភពពីសមត្តិកិច្ចមូលដ្ឋាន បានឲ្យដឹងថា រថយន្តដែលទទួលរងនូវអាគ្គីភ័យឆាបឆេះនេះ ជារថយន្តម៉ាកសាំយ៉ុង ១៥កៅអី ជារថយន្តដឹកកម្មកររោងចក្រ ដែលមានម្ចាស់ឈ្មោះ ហេង ស៊ីឈាន់ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅចំណុចផ្ទះកើតហេតុ ។

ប្រភពដដែលបានបន្តទៀតថា មូលហេតុដែលបណ្តាល ឆាបឆេះរថយន្តម៉ត់នេះ គឺបណ្តាលមកពីឆ្លងចរន្តអាគុយ ក្នុងខណៈរថយន្តនោះត្រូវបានម្ចាស់ចតទុកពន្លត់ម៉ាស៊ីន នៅនឹងសំយ៉ាបផ្ទះ ដូចសព្វដង ក្រោយពេលពីសំរាកមកពីដឹកកម្មករវិញ ហើយម្ចាស់ត្រូវបានចូលក្នុងផ្ទះជាធម្មតា ។

ករណីនេះ មិនបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះនោះទេ គ្រាន់តែរោលជញ្ជាំងដែលសង់ពីថ្ម ហើយក៏មិនបណ្តាលឲ្យឆេះដល់ផ្ទះអ្នកជិតខាងដែរ ដោយត្រូវបានប្រជាពលរដ្ឋដែលនៅក្បែរនោះជួយពន្លត់ទាន់ពេល គឺខូចខាតតែរថយន្តនោះទាំងស្រុងតែប៉ុណ្ណោះ ។

ជាមួយគ្នានេះដែរ ករណីនេះជាករណីបង្កដោយខ្លួនឯងដោយមិនពាក់ព័ន្ធ ការប៉ុនប៉ងបង្កចេញពីអ្នកដទៃឡើយ ព្រោះនៅជុំវិញនោះភាគច្រើនសុទ្ធសឹងជាផ្ទះសាច់ញាតិនឹងគ្នាឯងទាំងអស់ នេះបើតាមការអង្កេតពីសមត្ថកិច្ចមូលដ្ឋានដែលបានផ្តល់មកអ្នកយកព័ត៌មាន ៕ ឆ្លាម សមុទ្រ

IMG_9240 IMG_9214 IMG_9217 IMG_9238


ចែករំលែក៖