ភ្នំពេញ:សមាគមចក្ខុខ្មែរ នៅរសៀលថ្ងៃសុក្រទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ បានចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នា សហការរយះពេល ៥ ឆ្នាំ ជាមួយនឹងមន្ទីរពេទ្យព្រះអង្គឌួង ដើម្បីផ្ដល់ការព្យាបាលជំងឺភ្នែក ដល់ប្រជាពលរដ្នក្រីក្រដោយឥតគិតថ្លៃ។
ពិធីចុះហត្ថលេខាលើអនុស្សារណៈនេះ នឹងធ្វើឡើង រវាងលោក ង៉ូវ ស្រ៊ន ស្ថាបនិកនៃសមាគមចក្ខុខ្មែរ និង លោកវេជ្ជបណ្ឌិត លូ លីឃាង ប្រធានមន្ទីរពេទ្យព្រះអង្គឌួង។ បន្ថែមពីនេះ សមាគមសេវាសុខាភិបាលភូមិខ្ញុំក៏នឹងចុះហត្ថលេខាលើអនុស្សារណះជាមួយសមាគមចក្ខុខ្មែរផងដែរ។
លោក ម៉ម ប៊ុនហេង រដ្នមន្រ្តីក្រសួងសុខាភិបាល និងលោក សាយ សំអាល់ រដ្នមន្រ្តីក្រសួងបរិស្ថាន តំណាងឱ្យសហភាពសហព័ន្ធយុវជនកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ នៃពិធីចុះអនុស្សារណះទាំងពីរនេះ។
រដ្នមន្រ្តីក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង បានគូសបញ្ជក់ថា៖ ក្រសួងសុខាភិបាលប្ដេជ្ញាផ្ដល់សេវាសុខាភិបាលឱ្យកាន់តែប្រសើរឡើងជាពិសេសសហគមន៍ក្រីក្រ ។
ទន្ទឹមនឹងនេះដែរ លោកសាយ សំអាល់ បានមានប្រសាសន៍ថា៖ សហភាព សហព័ន្ធយុវជនកម្ពុជា គាំទ្រយ៉ាងពេញទំហឹង និងសហការជាមួយសមាគមចក្ខុខ្មែរ រួមទាំងមន្ទីរព្រះអង្គឌួង ដើម្បីផ្ដល់ការព្យាបាលជូនប្រជាជន ដែលត្រូវការវះកាត់ភ្នែកទាំងអស់ និង លើកសិស្សានុសិស្សតបស់កម្ពុជា។
លោកសាយ សំអាល់ បានបន្ថែមថា ការចុះអនុស្សារណៈនេះ នឹង ធ្វើឱ្យប្រសើរឡើងថែមទៀតនូវស្ថានភាពប្រជាពលរដ្នខ្មែររាប់ពាន់នាក់ដែលកំពុងមានបញ្ហាងងឹតភ្នែក ៕ ស រស្មី