ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចខេត្តពោធិ៍សាត់ឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កាលពីវេលាម៉ោង១៦និង៤៥នាទី ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធគ្រឿងញៀន៤នាក់ រួមជាមួយវត្ថុតាងជាក់ស្តែងដើម្បីនាំខ្លួនសាកសួរ និងកសាងសំណុំរឿងបញ្ជូនតាមនីតិវិធី ។

សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យមានឈ្មោះ ១ វ៉ាន់ កក្កដា ហៅ ងូក ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅចំណុចចាប់ខ្លួនគឺភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់, ២ ឈ្មោះ ងន ភាព ភេទប្រុស អាយុ៣០ឆ្នាំ ៣ ឈ្មោះ ទូច ណែត ភេទប្រុស អាយុ៥៣ឆ្នាំ និង៤ ឈ្មោះ ណម ឌី ភេទប្រុស អាយុ៤០ឆ្នាំ ជនសង្ស័យទាំងនេះ រស់នៅក្នុងភូមិ ឃុំ ជាមួយជនសង្ស័យវ៉ាន កក្កដា ។

ជាមួយការចាប់ខ្លួន សមត្ថកិច្ចចាប់យកវត្ថុតាង ម្ស៉ៅក្រាមសថ្លា៤កញ្ចប់ (ធំ១កញ្ចប់) ដុំម៉ូទ័រឆក់ត្រី១គ្រឿង អាគុយ៥០A មួយគ្រឿង ម៉ូតូ២គ្រឿង និងលុយ៤ម៉ឺនរៀល ៕ ប៉ឹម ពិន

abc (4) abc abc (1) abc (2) abc (3)


ចែករំលែក៖