ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋប្រទះឃើញគា្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទះចំនួន៣កេះរាយការណ៍ឲ្យសមត្ថកិច្ច យកទៅរក្សាទុកនៅប៉ុស្តិ៍ស្រែណូយ

ចែករំលែក៖

 

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋជីករណ្ដៅដាក់បង្គោលចំបើងនៅក្នុងបរិវេនដីផ្ទះរបស់ខ្លួនបាន ប្រទះឃើញគា្រប់យុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន៣កេស រួចរាយការណ៍ទៅឱ្យសមត្ថកិច្ចមូលដ្ឋាន ដើម្បីមកយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលស្រែណូយ ជាបណ្តោះអសន្ន ។

ហេតុការដែលប្រទះឃើញនេះកាលពីវេលាម៉ោង៨និង០០នាទី ព្រឹក ថ្ងៃទី០៣ កុម្ភៈ ឆ្នាំ ២០១៧ ស្ថិតនៅក្នុងបរិវេណផ្ទះក្នុងភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប។

លោកវរសេនីយ៍ទោ ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិន បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៧ថា បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា បានប្រទះឃើញគា្រប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ លោកក៏បានបញ្ជាឱ្យនាយប៉ុស្ដិ៍នគរបាលស្រែណូយ ដឹកនាំកំលាំងអោយចុះទៅពិនិត្យមើលឃើញថា គ្រាប់នេះ ប្រភេទម៉ាក M60 (កាំភ្លើងយន្តរាំបូ)ចំនួន៣កេះ ស្មើនឹង ៧១៨គ្រាប់ នៅមានគុណភាព៨០ទៅ៩០ភាគរយ សល់ពីសម័យសង្គ្រាម រួចក៏ទទួលយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលស្រែណូយ ជាគ្រាប់កាកសំណល់កាលពីសម័យសង្គ្រាម ដែលកប់ទុកតាំងពីសម័យសង្គ្រាមទសវត្សឆ្នាំ១៩៨០ ដែលជាសង្គ្រាមផ្ទៃក្នុងរវាងកងទ័ពរដ្ឋកម្ពុជាជាមួយនិងពួកទ័ពព្រៃខ្មែរក្រហម។

លោកបានបញ្ជាក់បន្ថែមថា គ្រួសារពលរដ្ឋ ដែលប្រទះឃើញគ្រាប់មិនទាន់ផ្ទុះនេះ មានឈ្មោះ ភឹង សុភ័ក្ដ អាយុ៥៣ឆ្នាំ រស់នៅភូមិវត្ត ឃុំស្រែណូយ ស្រុកវ៉ារិន ៕ ប៊ុន រិទ្ធី

abe abe (1) abe (2)


ចែករំលែក៖