ព័ត៌មានទាន់ហេតុការណ៍៖

ចាប់ស្ត្រីមេតុងទីនបោកលុយសមាជិកជាង១០០លានរៀល

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីមេតុងទីនម្នាក់ប្រចាំ ផ្សារអុីខាង ក្នុងសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវបានកម្លាំងនគរបាល ក្រសួងមហាផ្ទៃឃាត់ខ្លួនបញ្ជូនទៅកាន់សាលា ដំបូងរាជធានីភ្នំពេញពាក់ព័ន្ធពីបទឆបោកយកលុយចំនួន១០៩.៩៦០.០០០រៀលពី សមាជិក១៧នាក់ ។

ស្រ្តីជាមេតុងទីនឈ្មោះ អាន តូរីន ហៅ ចែពេទ្យ អាយុ៣៨ឆ្នាំ មុខរបរលក់ថ្នាំពេទ្យ មានទីលំនៅផ្ទះលេខ១១៨ ភូមិព្រៃជីសាក់ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ ការឃាត់ខ្លួនមេតុងទីនរូបនេះត្រូវបានកម្លាំង នគរបាលឃាត់ខ្លួនតាមពាក្យបណ្តឹងរបស់សមាជិកក្រុម១៧នាក់ក្នុងចំណោមសមា ជិកជាង១០០នាក់ដែលលេងតុងទីនជា មួយគ្នា ។

ពាក្យបណ្តឹងបានបញ្ជាក់ថា កាលពីថ្ងៃ ទី១ ខែកុម្ភៈ ឆ្នាំ២០១៦ ឈ្មោះ អាន តូរីន បានទៅបញ្ចុះបញ្ចូលសមាជិក្រុមជាង១០០ នាក់ឲ្យលេងតុងទីនជាមួយគ្នា ហើយឈ្មោះ អាន តូរីន ធ្វើជាមេតុងទីនក្នុងមួយក្បាល ២ម៉ឺនរៀលដោយប្រមូលជារៀងរាល់ថ្ងៃ ចាប់ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៦ រហូត ដល់ពេលបច្ចុប្បន្ននេះបានបង់ឲ្យមេមាន រយៈពេល១៤០ថ្ងៃ និងមួយក្បាលទៀត មានរយៈពេល១៦០ថ្ងៃបង់បាន៤៤ថ្ងៃ ហើយមានកូនតុងទីន៦០នាក់សរុបសាច់ប្រាក់ដែលបានបង់ឲ្យមេតុងទីនរូបនេះ ១១០.៤០០.០០០រៀល ។

លុះដល់ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៦ ឈ្មោះ អាន តូរីន មិនបានប្រគល់ប្រាក់ ដល់កូនតុងទីនដែលដេញបាននោះទេ ព្រមទាំងគេចខ្លួនបាត់ទៀត។ ដោយដឹងថា មេតុងទីននេះបោកប្រាស់ ទើបសមាជិកដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ច ហើយ សមត្ថកិច្ចចាប់ខ្លួនបានកាលពីថ្ងៃទី២ ខែ កុម្ភៈ ឆ្នាំ២០១៧ តែម្តង ៕ ហេង នរិន្ទ្រ

re


ចែករំលែក៖