ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនអ្នកសង្ស័យប្រើប្រាស់គ្រឿងញៀន៧នាក់ និងដកហូតឧបករណ៍ប្រើប្រាស់មួយចំនួន

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងអធិការនគរបាលខណ្ឌសែនសុខ បើកយុទ្ធនាការបង្ក្រាបអ្នកប្រើប្រាស់គ្រឿងញៀន ហើយជាលទ្ធផលកម្លាំងខាងលើបានឃាត់ខ្លួនមនុស្សចំនួន៧នាក់ ស្រី៣នាក់ និងដកហូត ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

ប្រត្តិបត្តិការណ៍ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង២៣និង០០នាទី ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ ២០១៧ ត្រង់ចំនុចភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

លោកម៉ក់ ហុង អធិការនគបាលខណ្ឌសែនសុខ បានថ្លែងថា កម្លាំងបានចុះធ្វើរដ្ឋបាលនៅចំណុចស្មុគស្មាញ ឈានដល់ឃាត់ខ្លួនជនសង្ស័យប្រុស ស្រីប្រើប្រាស់គ្រឿងញៀន៧នាក់(ស្រី៣នាក់) និងដកហូតឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន ។

បច្ចុប្បន្នក្រុមជនសង្ស័យរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

ae (1) ae (2) ae (3) ae (4)


ចែករំលែក៖