ព័ត៌មានទាន់ហេតុការណ៍៖

ការបង្ក្រាបឃាំ្លងស្តុបឈើគ្រញូងដ៏ ធំជាងគេរបស់ជនជាតិវៀតណាមនៅស្រុកអន្លង់វែងល្បីថាបាត់ឈើជាងពាក់កណ្តាល

ចែករំលែក៖

ខេត្តឧត្តរមានជយ័: លោកសូត ស៊ីសុឃៀង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជយ័ និង លោក អឹម សាវរឹទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបានសហការជាមួយ និងកងកំលាំងអន្តរាគមន៍ពិសេស នៃស្នងការនគបាលខេត្តដឹកនាំដោយ លោកឧត្ដមសេនីយ៍ត្រីហង្ស បូ បានចុះបង្ក្រាបឃ្លាំងស្តុកទុកឈើគ្រញូងដ៏ធំជាងនៅស្រុកអន្លង់វែង របស់ជនជាតិវៀតណាមឈ្មោះយាយម៉ៃ និងឈ្មោះទូ ក្រោមបទបញ្ជារបស់ លោកសរ ថាវី អភិបាលខេត្តឧត្តមានជយ័ ត្រូវបានគេសង្សយ័ថា បានបាត់វត្ថុតាងឈើគ្រញូងជាងពាក់កណ្ដាល នៅក្រោយពេលសមត្ថកិច្ចចម្រុះប្រមូលវត្ថុតាងឈើគ្រញូង

ទាំងនោះទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើខេត្តឧត្តរមានជយ័កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ក្នុងយុទ្ធនាការចុះបង្ក្រាបឃ្លាំងស្តុកឈើគ្រញូង និងរឹបអូសឈើគ្រញូង
ដែលបានធ្វើឡើងមួយថ្ងៃពេញរបស់សមត្ថកិច្ចចម្រុះខេត្តឧត្តមានជយ័ ដោយ
រឹបអូសបានឈើគ្រញូង
ជាងពីតោន និងម៉ាស៊ីនតាបចំនួន៣គ្រឿង ជញ្ជីងថ្លឹង និងផ្លែណាច្រៀកជាច្រើន នេះបើយោងតាមរបាយការណ៍សមត្ថកិច្ច។

ទីតាំងឃ្លាំងលាក់ទុកឈើក្រញូងដែលសមត្ថកិច្ចបង្ក្រាបស្ថិតនៅក្នុងភូមិអភិវឌ្ឍន៍ឃុំត្រពាំងប្រិយស្រុកអន្លង់វែងខេត្តឧត្តមានជយ័។

ប្រភពច្បាស់ការបានបង្ហើបអោយដឹងថា ឈើគ្រញូង
ដែលបានស្តុកទុកនៅក្នុងឃ្លាំងខាងលើមានចំនួនជិត៧តោន ដែលខុសគ្នានឹងរបាយការណ៍សមត្ថកិច្ចដូចមេឃ និងដី ដែលគេសង្សយ័ថា សមត្ថកិច្ចទាំងនោះបានត្រូវរ៉ូវ និងឃុបឃិតគ្នាយកឈើទៅលក់នៅគ្រាដែលបញ្ជូនវត្ថុតាងទាំងនោះទៅរក្សារទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។

បើតាមការអោយដឹងពីអ្នក
នៅក្នុងហេតុការណ៍នោះបានអោយដឹងថា ឈើគ្រញូង ដែលសមត្ថកិច្ចរឹបអូសបាន ចំនួន៣រថយន្ដ៖ រថយន្ដសារ៉ែនម៉ាកអ៊ីស៊ុយៗរបស់នគបាលអន្តរាគមន៍ស្នងការ រថយន្ដត្រៃតុនរបស់ខណ្ឌរដ្ឋបាលព្រៃឈើ និងរថយន្ដស្ទូចម៉ាកហ្វុយសោ ដែលរថយន្ដទាំង៣ សុទ្ធតែពេញប្រៀបទាំងអស់។

បើតាមការសន្និដ្ឋានទាំងក្រុមការងារចូលរូមផ្សេងនោះ គ្រាន់តែរថយន្ដស្ទួចមួយគ្រឿងក៏ផ្ទុកបានឈើគ្រញូងជាងបីតោនដែរ នេះមិនគិតឈើធ្នង់បូកចូលជាមួយផងនោះ។

លោកសូត ស៊ីសុខឃៀង ប្រធានមន្ទីរកសិកម្មខេត្តឧត្តរមានជយ័មិនបញ្ជាក់អំពីទិន្នន័យពិតអំពីវត្ថុតាងបទល្មើសឈើគ្រញូង ដែលបង្ក្រាបបាននោះឡើយ នៅថ្ងៃអាទិត្យ ទី៥ ខែកុម្ភៈនេះ ។ រីឯលោកអឹម សាវរឹទ្ធ ក៏ឆ្លើយមិនខុសគ្នាប៉ុន្មានទេ លោកថា រង់ចាំបន្តិច បើចង់ច្បាស់អោយសួរទៅលោក ប្រៃ ងាមដែលជាមន្ត្រីមន្ទីព័ត៌មានទៅវិញ។ នេះហើយដែលគេកំពុងសង្សយ័ថាមន្រ្តីជំនាញពាក់ពន្ធ័កំពុងតែឆ្លើយដាក់គ្នា ដែលធ្វើអោយវត្ថុតាងឈើគ្រញូង បាត់ច្រើនដ៏សែនលើសលប់ ៕ ប៉ែននួន

យត ត ល ស ថ យ


ចែករំលែក៖