ភ្នំពេញ៖ បុរសចិត្តខ្លាំងខឹងប្រពន្ធមិនអោយផឹកសីុ និងដេីរលេងយប់ សម្រេចចិត្តចងកស្លាប់ខ្លួនចោលប្រពន្ធ និងកូនដែលទេីបតែមានអាយុបាន៧ខែ។
ហេតុការណ៍នេះ កេីតឡេីងកាលពីវេលាម៉ោង ១ និង ៣៥ នាទីរសៀលថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៧ ស្ថិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ ជនរងគ្រោះមានឈ្មោះ ទី ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅបន្ទប់ជួលកន្លែងកេីតហេតុខាងលេី ហេីយមានស្រុកកំណេីតនៅស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
បេីតាមការបញ្ជាក់ពីស្ដ្រីជាប្រពន្ធឈ្មោះ ស្រី ម៉ៅ ភេទស្រី អាយុ ២៨ ឆ្នាំ មានកូនម្នាក់អាយុ៧ខែនៅក្នុងបន្ទុកមុខរបរនៅផ្ទះ ស្នាក់នៅជាមួយគ្នាហេីយមានស្រុកកំណេីតនៅភូមិកំពង់ខ្លុង ឃុំរក្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានប្រាប់អោយដឹងថាមុនពេលកេីតហេតុពួកបានឈ្លោះប្រកែកគ្នាដោយគាត់ហាមឃាត់មិនអោយផឹកសីុ និងដេីរលេងយប់ ខ្លាចក្រែងមានរឿង។ បន្ទាប់ពីប្រកែកគ្នារួចមកគាត់បានយកកូនទៅលេងនៅបន្ទប់អ្នកជិតខាង មិនបានប៉ុន្មានម៉ោងផង ស្រាប់តែមានក្មេងរត់មកប្រាប់ថាប្ដីរបស់គាត់បានចងកស្លាប់បាត់ទៅហេីយភ្លាមនោះបង្កអោយមានការភ្ញាក់ដល់អ្នកជិតខាង និងសមត្ថកិច្ច។
សមត្ថកិច្ចបានមកពិនិត្យនិងធ្វេីកោសល្យវិច័យរួចបញ្ជាក់អោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារការចងកពិតប្រាដកមែន និងធ្វេីលិខិតប្រគល់សពអោយក្រុមគ្រួសារ យកទៅធ្វេីបុណ្យតាមប្រពៃណី៕ ភារ៉ា ដង្កោ