ព័ត៌មានទាន់ហេតុការណ៍៖

បើកម៉ូតូលឿនទៅបុកដើមឈើស្លាប់នៅនឹងកន្លែង

ចែករំលែក៖

ខេត្តព្រះសីហនុ៖ បុរសម្នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីបុរសរងគ្រោះនោះ បានជិះម៉ូតូលឿនជ្រុលទៅបុកដើមឈើ ដែលនៅជាប់នឹងចិញ្ចើមផ្លូវជាតិ ។

ហេតុការណ៍ដែលបង្កដោយខ្លួនឯងនេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៧ នៅផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រលេខ១៨២ លេខ១៨៣ ស្ថិតក្នុងភូមិសំរ៉ុង ឃុំសំរ៉ុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនរងគ្រោះក្នុងហេតុការណ៍នេះឈ្មោះតឹប សំណាង ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិព្រៃនប់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។ ជនរងគ្រោះបានជិះម៉ូតូ១គ្រឿងម៉ាក សេ ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ ១B ៩៧៩០ បើកបរក្នុងទិសដៅពីភ្នំពេញទៅខេត្តព្រះសីហនុ (ជើង-ត្បូង) ដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅខាងស្តាំដៃខ្លួនហើយទៅបុ
កដើមឈើ១ដើមដែលដុះនៅចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង ។

ចំពោះមូលហេតុក្នុងករណីនេះ មិនត្រូវបានដឹងនោះទេ ព្រោះសព ត្រូវបានក្រុមគ្រួសារ លើកយកទៅផ្ទះដើម្បីធ្វើបុណ្យតាមប្រពៃណី ភ្លាមៗ មុនពេលសមត្ថកិច្ចទៅដល់ ៕ ឆ្លាម សមុទ្រ

IMG_9564 IMG_9565 IMG_9566


ចែករំលែក៖