ព័ត៌មានទាន់ហេតុការណ៍៖

យុវជនម្នាក់សម្រេចចិត្តចងកសម្លាប់ខ្លួន សង្ស័យខឹងក្រុមគ្រួសារឈ្លោះគ្នាញឹកញាប់

ចែករំលែក៖

 
ខេត្តព្រះសីហនុ៖ យុវជនម្នាក់សម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួនដោយខ្លួនឯង សង្ស័យខឹងនឹងឪពុកម្តាយដែលតែងតែឈ្លោះប្រកែកគ្នាជាញឹកញាប់។

យុជនដែលចងកសម្លាប់ខ្លួនមានឈ្មោះ ណាក់ នី អាយុ១៨ឆ្នាំ មានទីលំនៅភូមិជ្រលង ឃុំទឹកល្អក់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

យុវជនដែលបានសម្លាប់ខ្លួនបានចងកទៅនឹងដើមឈើក្បែរ ផ្ទះបណ្តាលឲ្យស្លាប់នៅនឹងកន្លែង នៅវេលាម៉ោងប្រមាណ៩យប់ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ ។

ចំពោះករណីនេះបើតាមស្ត្រីជាម្តាយបានបង្ហើបប្រាប់ថា មូលហេតុខឹងនឹងពួកគាត់ដែលជាឪពុកម្តាយឧស្សាហ៍ឈ្លោះគ្នាពេក ទើបណ្តាលឲ្យកូនគាត់ធ្វើបែបនេះ ។

សាកសពត្រូវបានឪពុកម្តាយយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ្លាម សមុទ្រ

IMG_9889


ចែករំលែក៖