ព័ត៌មានទាន់ហេតុការណ៍៖

អាវុធហត្ថខេត្តបន្ទាយមានជ័យសហការជាមួយកម្លាំងអាវុធហត្ថក្រុងចាប់មនុស្ស៣នាក់កំពុងបញ្ជល់មាន់ និងម៉ូតូ២០គ្រឿងរថយន្ត១គ្រឿងនឹងមាន់១០ក្បាល

ចែករំលែក៖

 
ប៉ោយប៉ែតៈ កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ សហការជាមួយកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត ចាប់ឃាត់ខ្លួនអ្នកបញ្ជល់មាន់ចំនួន៣នាក់ និងសំភារៈមួយចំនួនកាលពីរសៀលថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ នៅចំណុចភួមិទួលប្រាសាទ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

នៅក្នុងកាបង្ក្រាបសង្វៀនបញ្ជល់មាន់ខាងលើនោះ កម្លាំងសមត្ថកិច្ចរឹបអួសវត្ថុតាង ដែលបម្រើឲ្យការលេងនោះ រួមមានម៉ូតូចំនួន២០គ្រឿង រថយន្តកាមរីមួយគ្រឿង មនុស្សចំនួន៣នាក់ ទ្រុងដាក់មាន់ចំនួន១០ និងមាន់ចំនួន១០ក្បាលផងដែរ ក្រោមការចង្អុលបង្ហាយពីលោកមេបញ្ជាការ អោក បូរិន ដឹកនាំកម្លាំងដោយលោកជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែត ។

លោក ជា ដា មេបញ្ជាការអាវុធហត្ថក្រុងប៉ោយប៉ែតបានប្រាប់ថា ក្រោយពីទទួលព័ត៌មានបានពីប្រជាពលរដ្ឋ ថា មានល្បែងស៊ីងសងមួយកន្លែងលូចលាក់ខ្លួននៅក្នុងព្រៃ ដែលបង្កឲ្យមានអសន្តិសុខ ភូមិ ឃុំសុវត្ថិភាព ភ្លាមនោះ លោកក៏សុំគោលការបទបញ្ជាពីមេបញ្ជារការអាវុធហត្ថខេត្តបន្ទាយមានជ័យ ដើម្បីចុះបង្ក្រាបទីតាំងខាងលើ ។ ក្រោយពីទទួលបទបញ្ជា លោកបានដឹកនាំកម្លាំងចុះប្រតិបត្តិការ រួមជាមួយកម្លាំងក្រោមឱវាទ រឹបអូសបានវត្ថតាងដែលបម្រើឲ្យការលេងមួយចំនួន និងអ្នកលេងមួយចំនួនផងដែរ ចំណែកអ្នកលេងមួយចំនួនទៀត បានរត់គេចខ្លួន ដែលសមត្ថកិច្ចមិនអាចចាប់បាន។

លោកបញ្ជាក់ថា ក្រោយពីចាប់បានវត្ថតាងដែលបម្រើឲ្យក្នុងការលេង និងយានជំនិះ រួមជាមួយមនុស្សបីនាក់ ត្រូវបានបញ្ជូនទៅទីបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យដើម្បី សាកសួរធ្វើកំណត់ហេតុ ។

បញ្ហាខាងលើនេះ លោកឧត្តមសេនីយ៍ត្រីអោក បូរិន មេបញ្ជាអាវុធហត្ថខេត្តបន្ទាយមានជ័យមានប្រសាសន៍តាមទូរសព្ទ័កាលពីព្រឹកថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៧ថា រឿងរ៉ាវនោះ លោកបានរាយការណ៍ជូនលោក មាស ចាន់ពិសិទ្ធ ព្រះរាជអាជ្ញាខេត្តរួចរាល់អស់ហើយ បើលោកព្រះរាជអាជ្ញា លោកបញ្ជាឲ្យធ្វើកំណត់ហេតុអប់រំចំពោះមនុស្ស៣នាក់ រួចហើយដោះលែងវិញ យើងនឹងធ្វើតាម បញ្ជារបស់គាត់ តែសំភារៈរឹបអូសបាន និងអ្នកលេងល្បែងនោះ គីនៅទីបញ្ជាការអាវុធហត្ថខេត្តនៅឡើយទេ រង់ចាំមើលបទបញ្ជាពីព្រះរាជអាជ្ញាថ្ងៃនេះបន្តទៀតថា តើចាត់ការបែបណា? វណ្ណា

bg (4) bg bg (1) bg (2) bg (3)


ចែករំលែក៖