ព័ត៌មានទាន់ហេតុការណ៍៖

គណៈបញ្ជាការឯកភាពខណ្ឌសែនសុខបន្តចុះចាប់អ្នកប្រើប្រាស់គ្រឿងញៀននៅភូមិត្រពាំងឈូក ឃាត់មនុស្ស៣៤នាក់

ចែករំលែក៖

ភ្នំពេញ៖ យុទ្ធនាការបង្ក្រាបគ្រឿងញៀដ៏ក្តៅគគុក ដែលសមត្ថកិច្ច និងអាជ្ញាធរខណ្ឌសែនសុខបានចុះបង្ក្រាប និងឃាត់ជនសង្ស័យជួញដូរចែកចាយនិងប្រើប្រាស់បានជាច្រើននាក់និងចាប់យកថ្នាំញៀនមួយចំនួនធំផងដែរ។ បន្ទាប់ពីទទួលបទបញ្ជាពីសម្តេចក្រឡាហោម ស ខេង ដែល បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់អោយអាជ្ញាធរខណ្ឌសែនសុខ ត្រូវតែបំបែកសំបុកគ្រឿងញៀន នៅដំបន់ត្រពាំងឈូកអោយអស់រយៈពេល១ខែ ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង២០និង៣០នាទី គណៈបញ្ជាការឯកភាពខណ្ឌសែនសុខដឹកនាំកំលាំងផ្ទាល់ដោយលោកគួក សុខហួរ អធិការរងនគរបាលខណ្ឌតំណាងលោ ម៉ក់ ហុង អធិការនគរបាលខណ្ឌនិង លោកមុត សុវណ្ណ នាយករដ្ឋាបាលខណ្ឌសែនសុខ រួមនិងកម្លាំងកងរាជអាវុធហត្ថខណ្ឌជាច្រើននាក់ទៀត បានចុះបង្ក្រាបទីតាំងជួញដូរនិងប្រើប្រាស់គ្រឿងញៀននៅដំបន់ខាងលើរយៈពេល១ម៉ោង ចុះចំនួន២លើកក្នុងពេលតែមួយដោយឃាត់ខ្លួនបានជនសង្ស័យចំនួន៣៤នាក់ និងដកហូតថ្នាំញៀនចំនួនមួយកញ្ចប់តូចនៅចំណុច ភូមិត្រពាំងឈូកសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

គួរបញ្ជាក់ថា នៅដើមឆ្នាំ២០១៧ នគរបាលខណ្ឌសែនសុខបានបើកយុទ្ធនាការអោយដូចភ្លៀងរលឹម ដោយចុះជាប់គ្នាទាំយប់ទាំងថ្ងៃតែម្តង និងបានប្រមូលក្រុមក្មេងដែរតែងតែដើរចោរផ្ទះមកប្រមូលផ្តុំប្រើប្រាស់គ្រឿងញៀន និងខ្លះមកលេងល្បែងស៊ីសងខុសច្បាប់ជាច្រើននាក់ ហើយទោះជានៅដើមឆ្នាំ២០១៧ ខាងអគ្គស្នងការនគរបាលបានដាក់គោលការត្រូវយកបញ្ហាគ្រឿងញៀនជាបញ្ហាចំបងក៍ដោយ តែសកម្មភាពចុះបង្ក្រាប់នេះតែងតែកើតមានលើងជារឿយៗ នៅក្នុងខណ្ឌសែនសុខនេះ បច្ចុប្បន្នជនសង្ស័យខាងលើរួមទាំងវត្ថុតាងត្រូវបាននាំខ្លួនយកទៅសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចាត់ការបន្តតាមនិតិវិធី៕ តុង សីហា

dwe (4) dwe dwe (1) dwe (2) dwe (3)


ចែករំលែក៖