ព័ត៌មានទាន់ហេតុការណ៍៖

សុខ សោម៉ាវត្តី និង លោក ខេ តួឯរឿង«ក្រមុំចាស់ប៉ះក្មេងស្ទាវ»

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីល្បីឈ្មោះ សុខ សោម៉ាវត្តី នឹងប៉ះជាមួយតារាចម្រៀង និងសម្តែង លោក ខេ(K)ជាលើកដំបូងនៅក្នុងរឿង”ក្រមុំចាស់ប៉ះក្មេងស្ទាវ”របស់ផលិតកម្មមហាហង្ស។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៩ កុម្ភ: នេះ ក្រុងពាលីថតរឿង ខាងលើក្រោមវត្តមានផលិតករសិល្បរជាច្រើនចូលរួម។

តារាចម្រៀង និងសម្តែងដែលទើបនឹងលេចមុខមាត់ខ្លាំងក្នុងរឿង «កំណត់ហេតុនាងននាថ»គឺ លោក ខេ បានបញ្ជាក់ថានេះតំណែងតួឯកលើកដំបូង និងជាភាពយន្តទី១ដែលលោកបានចូលរួមផលិតឲ្យផលិតកម្មមហាហង្ស ។ តារាចម្រៀងប្រចាំក្រុម Difinet រូបនេះបញ្ជាក់ដែរថា ក្នុងរឿងនេះលោកសម្តែងជាតួអង្គជាភ្នាក់ងារដឹកទំនិញដែលមានអត្តចរិកច្រឡឺមឡិឡក់លេងសើចច្រើនហើយត្រូវបានជួបជាមួយនឹងតួឯកស្រីដែលសម្តែងដោយសុខសោម៉ាវត្តី។ លោកបញ្ជាក់ថា ជំនួបលើកដំបូងរវាងលោកនឹងតារាស្រីល្បីឈ្មោះរូបនេះគឺមិនមានអ្វីដែលគួរឲ្យព្រួយបារម្ភទេព្រោះតែកន្លងមកលោកធ្លាប់បានជួបជាមួយគ្នាជាច្រើនលើកច្រើនសារ។

ជំនួយការផ្នែកផលិតនៃផលិតកម្មមហាងហង្ស កញ្ញា ម៉ៅ ច័ន្ទរបានបញ្ជាក់ថា ខ្សែរឿងនេះជាប្រភេទរឿងកំប្លែងនិងស្ថិតចំណាយមិនឲ្យលើសពី៥ម៉ឺនដុល្លារនោះទេ ។ កញ្ញាបញ្ជាក់ថា ខ្សែភាពយន្តនេះជាខ្សែភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្មដែលនឹជងដាក់បញ្ចាំងនៅពេលខាងមុខនេះ ហើយក៏ត្រូវសម្រិតសម្រាំង មិនចាញ់ភាពយន្តរឿង «អ្នកនាងម្ចាស់ឡឺកឺ» ដែលរកចំណូលបានខ្ពស់ជាងគេកាលពីឆ្នាំ២០១៦ នោះទេ។

គួរបញ្ជាក់ដែរថា ក្រៅពីតារាសម្តែងទាំងពីរខាងលើនេះ គឺមានការចូលរួមសម្តែងពីសំណាក់តារាសម្តែងស្រីប្រុសល្បីឈ្មោះជាច្រើន ដូចជាកញ្ញា ណាតាហ្សា លោក ឌីយ៉ាម៉ង់ កញ្ញា យ៉ែម ស្រីពេជ្រ កញ្ញា ម៉ៅ គឹម ធីតា លោក ថមមី លោក លឹម រដ្ឋា និងតារាប្រុសស្រីជាច្រើនរូបទៀត៕ វឌ្ឍនា

IMG_3396 IMG_0424 IMG_3324 IMG_3328 IMG_3352 IMG_3373 IMG_3389


ចែករំលែក៖